កិត្តិយសណាស់! សាយ ត្រូវឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា អញ្ជើញចូលរួមអាហារថ្ងៃត្រង់ពិភាក្សាការងារថ្មី

  • 2021-09-07 08:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រពិតជារំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ លោក អួ បឋម ហៅ សាយ ជោកជ័យផ្ទួនៗទាំងការងារសិល្បៈ និងការងារសង្គម មិនតែប៉ុណ្ណោះនៅមុនប៉ុន្មានម៉ោងមុននេះ តារាចម្រៀង Original Song រូបនេះ ទទួលជំនួបយ៉ាងពិសេសជាមួយ លោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា

តាមរយៈរូបភាពប៉ុន្មានសន្លឹកលើ Instagram ផ្លូវការរបស់កម្លោះសង្ហា សាយ បានឱ្យដឹងថាកាលពីម្សិលមិញនេះលោក ត្រូវបានលោកជំទាវវេជ្ជបណ្ឌិត H.E. Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា អញ្ជើញទទួលទានអាហារថ្ងៃត្រង់យ៉ាងពិសេស។

មិនតែប៉ុណ្ណោះក្នុងជំនួបប្រកបដោយកិត្តិយសនេះ សាយ និងលោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូត មិនត្រឹមតែទទួលទានអាហារថ្ងៃត្រង់ធម្មតានោះទេ គឺព្រមទាំងបានពិភាក្សាលើកិច្ចការងារសង្គម រួបជាមួយការងារសហការគ្នាមួយចំនួនដែល នឹងលេចរូបរាងនាពេលអនាគត។

ក្នុងនោះ សាយ បានបញ្ជាក់យ៉ាងច្បាស់ថាលោកជំទាវ ក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធី RUN WITH SAI Virtual Run 2021 ផងដែរ៕

អត្ថបទ៖ Pav SreyPich