ហាមដាច់ខាតរថយន្តធុនធ្ងន់ បើកបរកាត់ផ្លូវទាំង ៦ ខ្សែនេះ នៅក្រុងតាខ្មៅ រយៈពេល ១អាទិត្យ

  • 2021-09-08 03:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើកំណាត់ផ្លូវលេខ២០១, ២០៩, ១០៨, ១០៩, ១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាខ្មៅ ដល់ផ្លូវជាគលេខ២១ប(១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបិទផ្អាកការធ្វើចរាចររថយន្តដីកទំនិញធុនធ្ងន់ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ០៧ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ០៧ កញ្ញា ឆ្នាំ ២០២១។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ដោយសារតែស្ថានភាពទឹកជំនន់ ទឹកភ្លៀង ដែលបាននឹងកំពុងជន់លិច ផ្លូវមួយចំនួន ក្នុងក្រុងតាខ្មៅ និងដើម្បីចៀសវាងការខូចខាតដល់ផ្លូវថ្នល់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមធ្វើការបិទចរាចរ រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នៅលើកំណាត់ផ្លូវលេខ២០១, ២០៩១០៨១០៩១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូល លោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ(១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្នចាប់ពី · ថ្ងៃទី ០៧ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១។ ដោយឡែកចំពោះរថយន្តគ្រួសារ (ទេសចរណ៍) អាចធ្វើចរាចរណ៍បានជាធម្មតា។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តតាមខ្លឹមសារ សេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕

រូបភាព ៖ រដ្ឋបាលខេត្តកណ្តាល

អត្ថបទ ៖ មេខាឡា