វិស្វករ ចេញប្លង់ តង់ចល័ត សម្រាប់បងប្អូនភៀសសឹក ស្រួលតំឡើង និង ចំណាយតិច!

  • 2025-12-17 07:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង ១ ២​ ៣ - ជំរុំភៀសសឹក បានព្យាយាមគិតគូរទៅដល់​ ការបង្កើតជម្រកសមរម្យ និង អនាម័យសម្រាប់ជនភៀសសឹក ជម្រកដែលមានគុណភាព សុវត្ថិភាព អាចផ្លាស់ទីបានដោយងាយស្រួល និងមានភាពធន់រយៈពេលវែង លើសពីនេះអាចប្រើប្រាស់ប្រើប្រាស់សម្ភារៈដែល​មានស្រាប់ក្នុងតំបន់ ឬចំណាយទាប។

គម្រោងនេះត្រូវបានផ្តួចផ្តើមឡើង ដោយ​ លោកអ៊ីវ៉ង់ ហ្សែម៍ (Yvon Chalm) ជាវិស្វករស្ថាបត្យកម្ម និង ជាស្ថាបនិកក្រុមហ៊ុន K-Box Solution និង កញ្ញា គីន សំណាង ( Kin Samnang) ជាយុវជនស្ម័គ្រចិត្ត ធ្លាប់រៀបចំកម្មវិធីសប្បុរសធម៌ និងគម្រោងជួយសង្គមជាច្រើន។

ជម្រកបណ្ដោះអាសន្ននេះត្រូវបានរចនាឡើងដោយផ្អែកលើប្រព័ន្ធដែលអាចប្រើឡើងវិញ និងងាយស្រួលក្នុងការតំឡើង៖

-ផ្ទៃបាតធ្វើពី pallet ប្លាស្ទិក ដែលលើកជាជាន់ខ្ពស់ពីដីធ្វើឲ មានអនាម័យ ប្រឆាំងសំណើម និងអាចប្រើឡើងវិញសម្រាប់គោលបំណងផ្សេងៗ។

-ជញ្ជាំងធ្វើពីម៉ូឌុលជណ្តើរអាគារ (scaffolding) ផ្តល់នូវសំណង់រឹងមាំ មានស្តង់ដារ ងាយស្រួលក្នុងការតំឡើង និងដោះចេញ។

-ដំបូលធ្វើពីសំណាញ់ដែកស៊ុតស្តង់ដារ ដែលមានទម្ងន់ស្រាល ប៉ុន្តែរឹងមាំ។​ក្រណាត់ PVC ផ្តល់ការការពារពីពន្លឺថ្ងៃ និងភ្លៀង ហើយអាចដោះចេញ ឬប្រើឡើងវិញបាន។

ប្រព័ន្ធនេះត្រូវបានរចនាឡើងឲ្យ មានលក្ខណៈម៉ូឌុល ងាយស្រួលតំឡើង និងអាចប្រើឡើងវិញទាំងស្រុង ដែលមានប្រយោជន៍ទាំងក្នុងស្ថានការបន្ទាន់ និងប្រកបដោយចីរភាពអនាគត។

សម្រាប់ការចូលរួម​ អាចទាក់ទងតាមរយៈលីងនេះ https://www.facebook.com/thegentryhub

អត្ថបទថ្មី