Xiaomi ប្រកាសបើករោងចក្រឡានអគ្គិសនី ក្រោយក្លាយជាជើងឯកស្មាតហ្វូនកន្លងទៅ

  • 2021-09-08 03:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានឈរលេខរៀងទី១ ជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេ កាលពី ខែមិនថុនា កន្លងទៅ ពេលនេះ Xiaomi បានប្រកាសបង្កើតក្រុមហ៊ុនឡានអគ្គិសនី Xiaomi EV Company Limited ជាផ្លូវការ។

Xiaomi បានចុះបញ្ជីយីហោក្រុមហ៊ុនឡានអគ្គិសនី ដោយដាក់ទុនប្រមាណ ១,៥ ពាន់លានដុល្លារ និងត្រៀម ១០ ពាន់លានដុល្លារ លើការបណ្ដាក់ទុនក្នុង ១០ឆ្នាំ ខាងមុខ ដើម្បីសម្រេចឱ្យបានឡានអគ្គិសនីដ៏មានគុណភាព។

ការខិតខំក្នុងវិស័យឡានមិនចាក់សាំងនេះ កន្លងមក Xiaomi បានចំណាយពេលប្រមាណកន្លះឆ្នាំ ដើម្បីការស្រាវជ្រាវ ដោយសម្ភាសមនុស្សច្រើនជាង ២០០០នាក់ ត្រួតពិនិត្យសង្វាក់ឧស្សាហកម្ម និងបានធ្វើទស្សនកិច្ចទៅរោងចក្រផលិតជាង ១០ក្រុមហ៊ុន ឯណោះ។

គួរបន្ថែមថា កាលពីខែមីនា កន្លងទៅ Xiaomi លេចឮថាកំពុងពិភាក្សាជាមួយ ក្រុមហ៊ុនផលិតរថយន្តចិន Great Wall ដើម្បីផលិតយានយន្តអគ្គិសនីក្រោមយីហោផ្ទាល់ខ្លួន។ មិនតែប៉ុណ្ណោះពួកគេក៏បានទិញ ក្រុមហ៊ុនបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Deepmotion Tech កាលពី ចុងខែសីហា ផងដែរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម