យុវជន U19 ​ហុល្លង់​៥​នាក់​ត្រូវ​ដក​ឈ្មោះ​ចេញ ​ព្រោះ​នាំ​ស្រី​ៗ​ឡើង​សណ្ឋាគារ​

  • 2021-09-08 06:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ជម្រើស​ជាតិ​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​ហុល្លង់​៥​នាក់​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី ​ក្រោយ​ពី​ពួកគេ​បាន​នាំ​ស្រី​ៗ​ចូល​បន្ទប់​សណ្ឋាគារ​អំឡុង​ពេល​ប្រមូល​ផ្ដុំ​ហ្វឹកហាត់។

​កីឡាករ​យុវជន​ទាំង​៥​នាក់​ខាង​លើ​មាន​ឈ្មោះ​ដូចជា Ar'jany Martha, Naci Unuvar, Rio Hillen. Mimeirhel Benita ​និង ​Xavi Simons។ ​ពួកគេ​កំពុង​បោះ​ជំរំ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ ​ប៉ុន្តែ​ក៏​មាន​ធ្លាយ​រឿង​ថា​នាំ​នារី​ៗ​ឡើង​ដល់​បន្ទប់​ផង​ដែរ។ ​ដោយសារ​តែ​ល្មើស​វិន័យ​នេះ​ហើយ កីឡាករ​ទាំង​៥​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ជម្រើស​ជាតិ​វិញ​ទៅ​ហើយ។

​តាម​ដំណើរ​រឿង ​លោក Bert Konterman ​ជា​គ្រូ​បង្វឹក​បាន​និយាយ​ថា​ដំបូង​ឡើយ Martha ​និង Benita ​ជា​អ្នក​ទូរសព្ទ​ទៅ​នារី​ៗ​ច្រើន​នាក់​មក​បន្ទប់​របស់​គេ។ ​ក្រោយ​ពី​ពួក​នាង​បាន​មក​ដល់​ហើយ ​កីឡាករ​៣​នាក់​ទៀត​ក៏​បាន​ឮ​សំឡេង​តន្ត្រី​ខ្លាំង​ៗ​ហើយ​នាំ​គ្នា​ចូល​ទៅ​ដែរ។ ​ក្រោយ​ពី​ដឹង​រឿង​នេះ ​ទើប​បាន​ជា​ក្រុម​ការងារ​សម្រេច​ចិត្ត​ដក​ឈ្មោះ​កីឡាករ​៥​នាក់​នោះ​ចេញ ព្រោះ​ល្មើស​វិន័យ ​ដោយ​បញ្ជូន​ពួកគេ​ទៅ​ក្លឹប​ដើម​វិញ៕

ប្រភព៖ Marca   យ៉ា ណុត

អត្ថបទពេញនិយម