ខកខាន​ច្រើន​ដង!​ សប្ដាហ៍​នេះ​ ឡៅ​ ចិត្រា​ មាន​ឈ្មោះ​ប្រកួត​ជា​ថ្មី​ហើយ​នៅ​បាយ័ន​

  • 2021-09-08 09:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ មាន​ឈ្មោះ​ប្រកួត​វិញ​ហើយ​នៅ​សប្ដាហ៍​នេះ​លើ​សង្វៀន​បាយ័ន​ បន្ទាប់​ពី​រូប​គេ​ខកខាន​ និង​មាន​បញ្ហា​ចៃដន្យ​បន្តបន្ទាប់​មក។​

ឡៅ ចិត្រា កាល​ឈ្នះ​ខ្សែក្រវាត់

កីឡាករ​ ឡៅ​ ចិត្រា​ មើល​ឃើញ​ថា​តាំង​តែ​ពី​ផ្ទុះ​កូវីដ​ខ្លាំង​ និង​បាន​ឆ្លង​ជំងឺ​នេះ​រួច​មក​ រូប​គេ​បាន​ព្យាបាល​ជា​សៈស្បើយ​ហើយ​ក្ដី​ ប៉ុន្តែ​មិន​ទាន់​អាច​ឡើង​ប្រកួត​តាម​សង្វៀន​នានា​បាន​ទេ។​ ដោយ​សារ​តែ​ភាព​ចៃដន្យ​ក្នុង​ការ​ហ្វឹកហាត់​ធ្វើ​ឲ្យ​រូប​គេ​ខកខាន​ប្រកួត​នៅ​ CNC​ ខកខាន​កម្មវិធី​ធំ​ Kun Khmer All Star ​ជា​មួយ​ ផល​ សោភ័ណ្ឌ​ ជា​ដើម។​

យ៉ាងណា​បើ​តាម​ការ​ផ្សព្វផ្សាយ​តាម​ផេក​ផ្សេងៗ​គឺ​ម្ចាស់​ខ្សែក្រវាត់​មាស​ និង​មេដាយ​សំរឹទ្ធ​ ស៊ីហ្គេម​ខាង​លើ​នេះ​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​ខ្មែរ​ និង​ខ្មែរ​ជា​មួយ​កីឡាករ​ ឡុង​ សំណាង។​ តាម​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឃើញ​ថា​ ចិត្រា​ កំពុង​ហ្វឹកហាត់​យ៉ាង​សកម្មភាព​ដើម្បី​បង្កើន​សមត្ថភាព​ត្រៀម​ឡើង​សង្វៀន​ថ្ងៃ​សៅរ៍​នេះ។​

ចិត្រា ឈឺជើងប្រកួតមុន

បញ្ជាក់​ដែរ​ថា​ ឡៅ ​ចិត្រា​ នឹង​ប៉ះ​កីឡាករ​ ឡុង​ សំណាង​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី១១​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ ក្នុង​កម្មវិធី​ កំពូល​អ្នក​ប្រយុទ្ធ​ថាមពល​ឆេមពាន​ នៅ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​