ច្រើនសន្លឹកបង្ហាញសម្រស់ប្រាសាទព្រះវិហារ ប្រែជាបៃតងខ្ចី ត្រជាក់ភ្នែក នារដូវរដូវវស្សា
- 2021-09-09 03:34:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រើនសន្លឹកបង្ហាញសម្រស់ប្រាសាទព្រះវិហារ ប្រែជាបៃតងខ្ចី ត្រជាក់ភ្នែក នារដូវរដូវវស្សា
ចន្លោះមិនឃើញ
ទេសភាពដ៏ស្រស់ស្រាយ ម្លប់ព្រៃតូចធំត្រឈឹងត្រឈៃអមដោយធម្មជាតិបៃតង នាវស្សាន្តរដូវហាក់កំពុងលើកសម្រស់ខ្នងភ្នំប្រាសាទព្រះវិហារ កាន់តែបញ្ចេញដ៏សម្រស់ស្រស់ត្រកាល បណ្ដែតខ្លួនលើវេហា ខ្យល់អាកាសបរិសុទ្ធ លាយឡំពពកអាប់ក្រាស ប្រៀបដូចទេពវិមានល្អរកផ្ទឹមប្រដូចគ្មាន។
ទេសភាពមានតែមួយនេះ កំពុងទាក់ទាញអ្នកធ្វើដំណើរ ជាពិសេសភ្ញៀវទេសចរឲ្យលង់នឹងទេសភាពបៃតងបែបព្រៃភ្នំ និងប្រាសាទជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលបង្កើតនូវចំណីអារម្មណ៍ទេសភាពវប្បធម៌ដ៏អស្ចារ្យ។ ទេសចរពុំរំលងទីឋានវិសុទ្ធនេះឡើយ។
ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០គុណនឹង៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោតខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ មានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំក្សាន្ត ។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ ។
នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់គឺជាប្រាសាទបេតិកភណ្ឌពិភពលោកដែលតទួលស្កាល់ដោយអង្គការ UNESCO។ នៅទីនេះ ភ្ញៀវទេសចរអាចមកសិក្សាស្រាវជ្រាវប្រវត្តិដ៏អស្ច្យារ មើលចម្លាក់ក្បាប់លើជញ្ជាំង និងទេសភាពដ៏ស្រល់ត្រកាល៕
ប្រភពរូបភាព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ