បុរី ហ្គោលដេន ផាក បើកការិយាល័យលក់គម្រោង ដឹណេតឆឺរ៉ល លើផ្លូវជាតិលេខ 6A

  • 2021-09-09 02:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នៅថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ 2021 ដើម្បីបង្កើតភាពងាយស្រួលជូនដល់អតិថិជនក្នុងការអញ្ជើញមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់របស់ គម្រោង ដឹណេតឆឺរ៉ល ។ ដូច្នេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតផ្ទាល់ ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់ នៅការិយាល័យលក់របស់ បុរី ហ្គោលដេន ផាក ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិ 6A នៅគល់ស្ពានទី 9 ចំណាយពេលត្រឹមតែ 3នាទី ពីផ្លូវលីយ៉ុងផាត់ និង 12នាទី ពីស្ពានជ្រោយចង្វារ។

ដើម្បីអបអរពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នេះ បុរីហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជននូវតម្លៃផ្ទះចាប់ USD 80,000 ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ 12%។ កាន់តែពិសេសជាងនេះទៅទៀត ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលបង់ 20% ដោយមិនចាំបាច់កក់ប្រាក់ និង គ្មានការប្រាក់ រយៈពេល 30ខែ! ប្រញាប់ឡើង ប្រម៉ូសិននេះមានតែ២សប្តាហ៍គិតចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ។

គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលនឹងត្រូវសាង់សង់នៅលើផ្ទៃដីជិត 50ហិកតា មានសួនធម្មជាតិដ៏ធំទំហំ 4.5ហិកតា និង មានទន្លេអមសងខាង ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងជាប់ផ្លូវជាតិ 6A តែម្តង និងមានលំនៅឋានប្រណិតៗជាច្រើនប្រភេទដូចជា៖ វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ ហូមអហ្វីស ដែលពេញនិយមនិងទាន់សម័យសម្រាប់ការរស់នៅ។ លំនៅឋាននីមួយៗត្រូវបានសាងសង់ និង រចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញៗ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះនៃផ្ទះ និង ផ្តល់អោយលោកអ្នកទទួលបាននូវបទពិសោធន៍គ្រប់យ៉ាងដែលជីវិតបានផ្តល់អោក្នុងសហគមន៍ដែលមានបរិយាកាសបែបថ្មី។

ជាមួយទីធ្លាដ៏ធំវិសេសវិសាល ដែលហ៊ុំព័ទ្ធដោយធម្មជាតិ សម្រាប់គ្រប់សកម្មភាព ការលម្ហែ និងប្រណិតភាព ក្នុងនោះក៏មាន ក្លឹបហៅស៍ អាងហែលទឹកប្រណិតធំខាងក្រៅ កន្លែងហាត់ប្រាណដែលមានឧបករណ៍ទាន់សម័យគ្រប់ប្រភេទ មានផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និង កន្លែងសម្រាប់ក្មេងលេង អមដោយដើមឈើធំៗ មានផ្កាចំរុះពណ៌ ធ្វើអោយមានទេសភាពបៃតងកាន់តែស្រស់បំព្រង ដែលជាទីតាំងល្អបំផុតសម្រាប់ការរស់នៅ ជាមួយទេសភាពស្រស់ ស្រឡះ ធម្មជាតិប្រៀបបានទៅនឹងតំបន់រីសតផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយ៖