ចរិតពិតរបស់ PSY ត្រូវ​បែកធ្លាយ ពេល​ហៅ HyunA ឲ្យចូល PNATION តាំងពីមុនផលិតកម្មបង្កើតទៀត

  • 2021-09-10 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយចេញ​ពី​ផលិតកម្ម Cube តារាចម្រៀង HyunA ពិតជាទទួល​នូវ​ក្ដីអាណិតជា​ច្រើនពីសំណាក់អ្នកគាំទ្រ ដោយសារតែនាង​សារភាព​ពីទំនាក់ទំនងស្នេហាជាមួយនឹង DAWN។ ប៉ុន្តែ​ស្ថិតក្នុង​ពេល​លំបាក​បែបនេះ PSY ក៏លេចមុខ។

ក្លាយជា​តារា​ចម្រៀងក្នុង​ផលិតកម្ម PNATION តារាចម្រៀង HyunA ពិតជា​ទទួល​បាន​ជោគជ័យជា​បន្តបន្ទាប់ ពេលចេញ​បទ​ទោលថ្មី​ម្ដងៗ ហើយពេល​នេះនាង​ក៏បង្ហាញ​មុខជា​មួយនឹង​គូស្នេហ៍ទៀតគឺ DAWN

ជាក់ស្ដែង​ពេល Rolling Stone ធ្វើបទសម្ភាសជាមួយនឹង​ HyunA សំណួរមួយបាន​លេចឡើង នោះគឺ «តើអ្នកត្រូវបាន​គេបញ្ចុះបញ្ចូល​ឲ្យចូល​មក​ក្នុង​ផលិតកម្ម PNATION បាន​យ៉ាង​ដូចម្ដេចទៅ តាំង​ពីថ្ងៃដំបូង?»

តបនឹង​សំណួរនេះ HyunA ថាដំបូង​ឡើយ​នាង​ត្រឹមជា​អ្នកស្រឡាញ់គាំទ្រ PSY ហើយពេល​ឃើញលោកសម្ដែង​បទ​ «Bird» នាង​ស្រាប់តែ​មាន​ប្រាថ្នា​ថា​ចង់ក្លាយជាតារាចម្រៀងដែរ។ រហូត​ពេល​នាង​បាន​ចេញ​មុខ នាង​ក៏មាន​សំណាង​បាន​រួម​ការងារជាមួយ PSY តាម​រយៈបទ «Gangnam Style»

ដោយសារភាពចុះសម្រុងនឹង​ការងារជាមួយគ្នា PSY ក៏បាន​និយាយ​ប្រាប់ HyunA ជារឿយៗថា​ ថ្ងៃណា​មួយលោកចង់រួមសហការការងារជាមួយនាង​ទៀត។ រហូត​ដល់ឆ្នាំ ២០១៩ ជា​ពេល​ដែល HyunA ត្រូវ​ការ​ផលិតកម្ម​ជ្រកកោន ក៏ត្រូវចំពេល PNATION ទើប​បង្កើតថ្មីថ្មោងផង រួចនាង​ក៏ចូលផលិតកម្មនេះ​តែម្ដងដោយមិនអល់អែក។

ក្រៅពីជាមិត្តល្អ PSY ក៏ជាគ្រូបង្វឹកដ៏រឹងមាំសម្រាប់តារាៗក្មេងៗជំនាន់ក្រោយក្នុងវិស័យ ហើយពិតជា​រឿងរំភើប​ដែល​លោក​ប្រកាន់ជំហរគាំទ្រ HyunA រហូត​មក៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី