កូនច្បង Jun Ji Hyun នឹងចូលរៀនសាលាមត្តេយ្យកូន Bruce Lee ធ្លាប់រៀន ឯថ្លៃសិក្សាវិញញាក់សាច់
- 2021-09-10 01:59:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនច្បង Jun Ji Hyun នឹងចូលរៀនសាលាមត្តេយ្យកូន Bruce Lee ធ្លាប់រៀន ឯថ្លៃសិក្សាវិញញាក់សាច់
ចន្លោះមិនឃើញ
ថ្មីៗនេះ Jun Ji Hyun បានធ្វើឲ្យបណ្ដាញផ្សព្វផ្សាយជ្រួលច្របល់អស់ហើយ ក្រោយបែកធ្លាយព័ត៌មានថានាងជាតារាស្រីដែលរកចំណូលបានច្រើន ស្របពេលតម្លៃខ្លួនពេលសម្ដែងរឿងឡើងដល់ ១៧ពាន់លានវ៉ុន (ខ្ទង់ ១៤,៦លានដុល្លារ)។
ក្រោយមានការភ្ញាក់ផ្អើលរឿងតម្លៃខ្លួនហើយ ពេលនេះត្រូវឈានដល់ព័ត៌មានថ្មីមួយទៀត ប៉ុន្តែទាក់ទងនឹងកូនច្បងវិញម្ដង។
កូនច្បងរបស់នាងដែលមានពេលមានអាយុ ៥ឆ្នាំ បានក្លាយជាប្រធានបទក្ដៅគគុក ក្រោយគេបានចូលរៀនសាលាអន្តរជាតិ Chadwick International School ក្នុងក្រុង Songdo ខេត្ត Incheon។ កុមារារូបនេះនឹងចាប់ផ្ដើមវគ្គសិក្សា នៅសាលា Village School ដែលត្រូវទទួលកម្មវិធីសិក្សាថ្នាក់មត្តេយ្យនៅសាលាឯកជនតែម្ដង។
The Chadwick International School គឺជាសាលាបែកមែកធាងតែមួយជាមួយនឹងសាលា Chadwick School ដែលជាសាលាឯកជនអាមេរិក មានស្នាក់ការកណ្ដាលនៅ Los Angeles, California។ សាលានេះក៏ត្រូវបានគេស្កាល់ថាជាសាលាក្មេងៗ ដែលប្រមូលផ្ដុំទៅដោយកូនៗមកពីគ្រួសារអភិជនលំដាប់កំពូលៗចូលរៀន។ គួរកត់សម្គាល់ដែរថាអតីតសិស្សបុគ្គលល្បីៗដែលធ្លាប់សិក្សានៅទីនេះមាន Brandon និង Shannon Lee (កូនរបស់តារាក្បាច់គុន Bruce Lee) តារាចម្រៀង Liza Minnelli (កូនអតីតប្រធានាធិបតីអាមេរិក Ronald Reagan) និងកូនៗរបស់បុគ្គលល្បីជាច្រើននាក់ទៀត។
ងាកចូលថ្លសសិក្សាវិញ ក៏រឹតតែគួរឲ្យភ្ញាក់ផ្អើលពេញអ៊ីនធើណិត ព្រោះមានសេចក្ដីរាយការណ៍មកថា Jun Ji Hyun នឹងត្រូអបង់ថ្លៃរៀនចំនួន ៣៦លានវ៉ុន (ខ្ទង់ ៣០ ៩០០ដុល្លារ) សម្រាប់ឆ្នាំសិក្សាថ្នាក់មត្តេយ្យរបស់កូននៅសាលាឯកជននេះហើយនៅពេលឡើងថ្នាក់ខ្ពស់ជាងនេះ តម្លៃក៏កាន់តែខ្ពស់តាមនោះដែរ។