B.I ត្រូវតុលាការសម្រេចផ្តន្ទាទោស ៤ ឆ្នាំក្រោមការឃ្លាំមើលពីប៉ូលីសចំពោះករណីគ្រឿងញៀន
- 2021-09-10 06:21:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
B.I ត្រូវតុលាការសម្រេចផ្តន្ទាទោស ៤ ឆ្នាំក្រោមការឃ្លាំមើលពីប៉ូលីសចំពោះករណីគ្រឿងញៀន
ចន្លោះមិនឃើញ
នៅថ្ងៃទី ១០ ខែកញ្ញានេះ នៅតុលាការក្រុងសេអ៊ូល Seoul Central District Court លោកចៅក្រម Park Sa Rang បានកាផ្ដន្ទាទោស B.I បណ្ដោះអាសន្ន ៤ឆ្នាំសិន តែបើក្នុងករណីលោកហ៊ានរំលោភលើល័ក្ខខ័ណ្ឌនៃការស៊ើបអង្កេតពីបទរំលោភលើច្បាប់ប្រឆាំងគ្រឿងញៀន លោកនឹងត្រូវអាជ្ញាធរសម្រេចដាក់ពន្ធនាគារ យ៉ាងតិច ៣ឆ្នាំតែម្ដង។
យ៉ាងណាមិញ លោកត្រូវតុលាការសម្រេចឲ្យទៅបម្រើការធ្ជា បុគ្គលិកសាធារណ:បម្រេីសង្គមចំនួន ៨០ ម៉ោង ហើយត្រូវព្យាបាលខ្លួនរយៈពេល ៤០ ម៉ោង ព្រមទាំងពិន័យជាសាច់ប្រាក់ ១,៥លានវ៉ុន (ខ្ទង់ ១ ២៨០ដុល្លារ)។
ត្រឡប់ទៅកាលពីថ្ងៃទី២៧ ខែសីហា អយ្យការបានទាមទារឲ្យ B.I ចូលពន្ធនាគាររយៈពេល ៣ឆ្នាំ ព្រមទាំងតម្រូវឲ្យបង់ប្រាក់ ១,៥០លានវ៉ុន (ខ្ទង់ ១ ២៨០ដុល្លារ) សម្រាប់ករណីរំលោភច្បាប់គ្រឿងញៀនក្នុងប្រទេសកូរ៉េ៕