អត់ខ្វល់កូវីដរាំងស្ទះប្រាក់ចំណូល! ខាន់ ជេមស៌ ចាយលុយទាំងគីបៗទិញវីឡាប្រណិតមួយកន្លែង

  • 2021-09-10 06:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូវីដ-19 មិនមានជាឧបគ្គសទេសម្រាប់តារាចម្រៀងប្រុសល្បីឈ្មោះលោក **ខាន់ ជេមស៌ ** ដែលរស់នៅក្នុង ជីវិតហាយសូមានមិនខ្វះ មិនតែប៉ុណ្ណោះលោកទើបចាយលុយទាំងគីបៗ ទិញផ្ទះវីឡាថ្មីយ៉ាងប្រណិត ថែមទៀតផង។

តាមរយៈ Instagram តារាចម្រៀង វីរៈ និច្ច ដែលត្រូវជាក្មួយស្រីតារាចម្រៀងប្រុសខាន់ ជេមស៌ បាន ឱ្យដឹងថា កាលពីថ្មីៗនេះលោក ទើបតែចំណាយលុយមិនតិចម៉ឺនដុល្លារនោះទេ ដើម្បីទិញវីឡាយ៉ាងប្រណិតមួយ កន្លែងដោយគ្មានភាពស្ទាក់ស្ទើរនៅក្នុងរដូវកាលកូវីដនេះ។ ខណៈសិល្បករសិល្បការរួម អាជីពមួយចំនួនបាត់បង់ប្រាក់ចំណូលស្ទើរទាំងស្រុងដោយសារកូវីដនេះ តែផ្ទុយទៅវិញស្ងាត់ៗ ខាត់ ជេមន៍ ជះលុយរាប់ម៉ឺនដុល្លារទិញផ្ទះថ្មី។

ដោយផ្ទះវីឡាថ្មីរបស់តារាចម្រៀងរូបនេះទើបតែសូត្រមន្ដលើករាសីនៅប៉ុន្មានថ្ងៃនេះដែលលោក បានរៀបចំធ្វើពិធីសាមញ្ញមួយជាមួយក្រុមគ្រួសារ មិត្តភក្តិហើយក្នុងក៏លេចវត្តមានតារាចម្រៀង និងជាតារាកំប្លែង នាយចឺម ចូលរួមផងដែរ។

យ៉ាងណាមិញក្រៅពីអាជីពសិល្បៈ​ ខាន់ ជេមស៌ កំពុងធ្វើជំនួញណែនដៃជារួមដូចជា មុខជំនួញពុះដីឡូត៍ ការធ្វើវិនិយោលើម្ហូបអាហារ នឹងនាំចូលចែកចាយឧបករច្រៀងរបស់ក្រុមហ៊ុន”ASPOR”។ បន្ទាប់ពីបាន ដឹងពីជំនួញណែនដៃក្រៅពីការងារសិល្បៈរបស់តារារូបនេះហើយ ទើបដឹងថាត្រឹមផ្ទះវីឡាប្រណិតមួយ មិនមែនជាបញ្ហាសម្រាប់រូបលោកទេអំឡុងពេកកូវីដនេះ៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម