Jose រត់អបអរខ្លាំងជាមួយកីឡាករ ​ក្រោយ​ឈ្នះ​ប្រកួត​ទី​១០០០​របស់​ខ្លួន​

  • 2021-09-13 01:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jose Mourinho ​រត់​អបអរ​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន ​ក្រោយ​ពី​លោក​ដឹក​នាំ​ក្រុម​ Roma ​ឈ្នះ​ក្រុម​ Sassuolo ​ក្នុង​លទ្ធផល ​២-១ ​កាល​ពី​យប់មិញ​នេះ។

​ការ​សប្បាយ​ចិត្ត​ខ្លាំង​នេះ​ដែរ ​ក៏​ព្រោះ​តែ​នៅ​យប់មិញ​នេះ​ជា​ការ​ឈ្នះ​ការ​ប្រកួត​ទី​១០០០​របស់​លោក​ក្នុង​អាជីព​ដឹក​នាំ​ក្រុម​បាល់ទាត់​ហើយ។ ដោយ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​បាន​កុហក​ទៅ​កូន​ក្រុម​ថា​លោក​មិន​ចាប់​អារម្មណ៍​រឿង​ប្រកួត​ទី​១​ពាន់​អ្វី​នោះ​ទេ តែ​ការ​ពិត​ក្នុង​ចិត្ត​ខ្វល់ខ្វាយ​ខ្លាំង​ព្រោះ​ខ្លាច​ចាញ់​ការ​ប្រកួត​នេះ។

លោក Jose Mourinho ​បាន​និយាយ​ថា​៖ “ខ្ញុំ​កុហក​អ្នក​គ្រប់​គ្នា។ ខ្ញុំ​បាន​និយាយ​ជាមួយ​ក្រុម​ថា​ប្រកួត​ទី​១០០០​នេះ​មិន​សំខាន់​សម្រាប់​ខ្ញុំ​ឡើយ...ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ខ្លាច​ចាញ់​ការ​ប្រកួត​នេះ​ណាស់។ ​សំណាង​ល្អ​យើង​ឈ្នះ​ការ​ប្រកួត​ហើយ​ខ្ញុំ​រត់​ដូចជា​កូន​ក្មេង​អីចឹង​នៅ​ថ្ងៃ​នេះ ព្រោះ​ខ្ញុំ​មាន​អារម្មណ៏​ថា​ដូច​អាយុ​១២​ឆ្នាំ ​មិន​មែន​៥៨​ឆ្នាំ​ទេ”។

​ក្រុម Roma ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose ​ឃើញ​ថា​ធ្វើ​បាន​ល្អ​តាំង​ពី​ដំបូង​មក​ម្ល៉េះ។ ​នៅ​ពេល​នេះ ពួកគេ​ឈរ​នៅ​កំពូល​តារាង Serie A ​ទៅ​ហើយ ​ដោយ​មាន​៩​ពិន្ទុ​ពេញ​ឆ្លង​កាត់​៣​ប្រកួត ​និង​មាន​គ្រាប់​បាល់​ចំណេញ​ដល់​ទៅ​៧​គ្រាប់​ផង៕​

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម