ក្រោយជួបព្យុះភ្លៀងជីវិតឡើងល្វីងមុខ ពេលនេះ Britney Spears​ ជួបគូយល់ចិត្តរហូតឈានដល់ភ្ជាប់ពាក្យ

  • 2021-09-13 02:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៣ ខែកញ្ញានេះ Britney Spears បាន​បង្ហោះរូបភាព​មួយ បង្ហាញ​ម្រាមដៃនាង​ ដែល​មាន​បំពាក់ដោយចិញ្ចៀនពេជ្រដ៏ចែងចាំង បញ្ជាក់​ថា​នាង​បាន​ភ្ជាប់ពាក្យជាមួយនឹង​មិត្តប្រុស Sam Asghari ហើយ។

នេះជា​ដំណឹង​ល្អសម្រាប់​តារា​ចម្រៀងប្រចាំ​ពិភពហូលីវូដរូបនេះ ដែល​បាន​ធ្វើឲ្យមហាជនមាន​ក្ដីអំណរ​ និងសាទរ​គ្រប់គ្នា​ចំពោះក្ដី​សុខផ្លូវជីវិត​ថ្មី​របស់​ Britney នៅពេលនេះ ព្រម​ទាំង​ទន្ទឹង​រង់ចាំ​ថ្ងៃ​មង្គលការមកដល់នាពេលខាងមុខផងដែរ។

មិត្តប្រុស​នាង​ ត្រូវ​បាន​គេ​ដឹងថា​មាន​អាយុ​ប្អូន​នាង​ដល់ទៅ ១៣ឆ្នាំ ហើយពួកគេ​ចាប់​ផ្ដើម​ទាក់ទង​គ្នា​តាំង​ពី​ឆ្នាំ ២០១៦ បន្ទាប់​ពីរួមការងារជាមួយគ្នា​ក្នុងវីដេអូបទ «Slumber Party»។​ ពួកគេ​តែងគាំទ្រ លើកទឹកចិត្តគ្នា​ជា​រឿយៗ ហើយក៏បាន​បង្ហាញច្បាស់​ដែរ​ថា​ពួកគេ​មាន​ក្ដី​សុខយ៉ាងណា ពេល​ទាក់ទងគ្នា​ ទោះ​បីគម្លាតអាយុហាក់ដូចជា​ខុសគ្នា​ឆ្ងាយពេកក៏ដោយ ប៉ុន្តែ​នៅតែមិនឈ្នះ​ក្ដី​ស្រឡាញ់ក្នុងបេះដូងទេ៕​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី