ត្រៀមប៊ិច សៀវភៅហើយនៅប្អូនៗ? ទិដ្ឋភាពតាមសាលាមួយចំនួននៅភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគ ត្រៀមបើកបវេនសនកាល២ថ្ងៃទៀត

  • 2021-09-13 04:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃបើកដំណើរការសាលារៀនឡើងវិញ បន្ទាប់ពីការបិទផ្អាកអស់រយៈពេលជាច្រើនខែកន្លងមក ដោយសារតែការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ដែលដំណាក់កាលដំបូងនៃការបើកឡើងវិញ គឺចាប់ពីថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។

ដោយឡែក នៅព្រឹកថ្ងៃទី ១៣ កញ្ញា ឆ្នាំ២០២១ នៅវិទ្យាល័យ ជាស៊ីមសន្ធរម៉ុក ក្រុមការងារសុខាភិបាល បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលា ដើម្បីត្រៀមបើកទ្វារទទួលសិស្សានុសិស្សឲ្យចូលរៀនវិញ ក្នុងកម្រិតសុវត្ថិភាពខ្ពស់ គ្មានការចម្លង។ ចំពោះការបាញ់សម្លាប់មេរោគ នៅក្នុងបរិវេណទាំងអស់នៅក្នុងវិទ្យាល័យជាស៊ីមសន្ធរម៉ុក គឺជាការត្រៀមជាស្រេច ក្នុងការអនុវត្តតាមគោលការប្រតិបត្ដិស្ដង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

យ៉ាងណាមិញ នៅក្នុងសកម្មភាពនៃការបាញ់សម្អាត និងសម្លាប់មេរោគ ក៏មានការអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ពី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ៕

ខាងក្រោមជាសកម្មភាពនៃការបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេញវិទ្យាល័យ ជាស៊ីមសន្ធរម៉ុក៖

អត្ថបទ ៖ មេខាឡា