ទឹកដោះពពែ និង ទឹកដោះគោ តើមានភាពខុសគ្នាអ្វីខ្លះ?

  • 2021-09-15 01:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលយើងនិយាយពីទឹកដោះសត្វ យើងតែងតែគិតដល់ទឹកដោះគោ។ ទោះជាយ៉ាងនេះក៏ដោយ ទឹកដោះសត្វមួយប្រភេទទៀតកំពុងទទួលការពេញនិយមនៅជុំវិញពិភពលោក នោះគឺទឹកដោះពពែ ដោយសារតែអត្ថប្រយោជន៍ពីធម្មជាតិរបស់វា។ ដួច្នេះ តើទឹកដោះពពែ និង ទឹកដោះគោមានភាពខុសគ្នាអ្វីខ្លះ? តោះ យើងចូលស្វែងយល់ឥឡូវនេះ៖

១. ប្រូតេអ៊ីន៖ បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលតែងកើតលើក្មេងក្រោមអាយុ៣ឆ្នាំ គឺទាក់ទង់ទៅនឹងទឹកដោះគោ ដោសារតែទឹកដោះគោមានប្រូតេអ៊ីនមួយប្រភេទហៅថា Alpha s1 Casein។ នៅក្នុងទឹកដោះពពែ កម្រិត Alpha s1 Casein មានប្រហែល ៨៩% តិចជាងទឹកដោះគោ។ នេះជាមូលហេតុចំបងមួយដែលធ្វើឲ្យកុមារមានអាការៈដូចជា៖ ទល់លាមក ហើមពោះ ពិបាករំលាយអាហារ ក្អែ និងរោគសញ្ញាសើរស្បែកជាដើម អាចបាត់អាការៈទាំងនេះបាន ដោយគ្រាន់តែប្តូរមកទទួលទានទឹកដោះពពែជំនួសវិញ។ នៅក្នុងនោះដែរ ទឹកដោះពពែមានប្រូតេអ៊ីនតូចៗ និងទន់ ដែលពេលចូលដល់ពោះវៀន វាងាយស្រួលរំលាយ និងរហ័ស។

២. ប្រូតេអ៊ីនប្រភេទ A1 និង A2៖ ទឹកដោះគោធម្មតាមានទាំងប្រូតេអ៊ីនប្រភេទ A1 និង A2 លាយគ្នា ប៉ុន្តែទឹកដោះពពែមានតែប្រភេទប្រូតេអ៊ីន A2 តែមួយគត់។ ការសិក្សាបង្ហាញថា បញ្ហាការរំលាយអាហារមួយចំនួនកើតឡើងដោយសារប្រូតេអ៊ីនប្រភេទ A1។ នេះជាមូលហេតុមួយក្នុងចំណោមហេតុផលជាច្រើនដែលធ្វើឲ្យទឹកដោះពពែ A2ងាយស្រួលរំលាយពីធម្មជាតិ ហើយទន់ពេលចូលក្នុងពោះវៀន។

៣. ជាតិខ្លាញ់៖ ជាតិខ្លាញ់នៅក្នុងទឹកដោះពពែជាធម្មជាតិងាយស្រួលរំលាយ។ ម៉ូលេគុលជាតិខ្លាញ់នៅក្នុងទឹកដោះពពែតូចជាងច្រើន បើធៀបនឹង ម៉ូលេគុលជាតិខ្លាញ់នៅក្នុងទឹកដោះគោ ហើយទឹកដោះពពែក៏មានអាស៊ីតខ្លាញ់ចង្វាក់ខ្លី និងមធ្យមដែលមានគុណប្រយោជន៍ច្រើនជាងទឹកដោះគោ ផងដែរ។

៤. HMOs៖ ជាតិប៊្រីបាយអូទិច ឬ អូលីកូសេឆារីត រឺ HMOs មានអត្ថប្រយោជន៍ដល់ប្រពន្ធ័រំលាយអាហារ និង អង់ទីគ័រ។ ទឹកដោះពពែមាន HMOs ច្រើនជាងទឹកដោះគោរហូតដល់ទៅ៦ដង។

៥. នុយក្លេអូទីត៖ ទឹកដោះពពែមានកម្រិតជាតិនុយក្លេអូទីតច្រើនជាងទឹកដោះគោដល់ទៅ ៥ដង។ នុយក្លេអូទីតអាចជួយបង្កើនភាពស៊ាំដល់កុមារ។

៦. អាហាររូបត្ថម្ភ៖ ទឹកដោះពពែសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ។ ទឹកដោះពពែមានជាតិរ៉ែខ្ពស់ជាងទឹកដោះគោ។

ដោយសារតែ ទឹកដោះពពែជាធម្មជាតិងាយស្រួលរំលាយ និងមានសារធាតុចិញ្ចឹមខ្ពស់ជាង ម្ដាយជាច្រើននិយាយថា រូបមន្តទឹកដោះពពែបានជួយដោះស្រាយរោគសញ្ញាបណ្តាលមកពីទឹកដោះគោ ដូចជា ទល់លាមក ហើមពោះ ឬពិបាករំលាយអាហារ ក្អែ និង អាការៈសើរស្បែកជាដើម។ អ្នកអាចស្វែងយល់ពីបទពិសោធន៍អ្នកម្ដាយនៅទីនេះ៖ Kabrita’s moms stories

ក្នុងចំណោមរូបមន្តទឹកដោះពពែទាំងអស់ ទឹកដោះពពែ Kabrita គឺជារូបមន្តដែលពេញនិយមជាងគេបំផុត។ Kabrita ជាផលិតផលប្រទេសហូឡង់១០០% ដោយក្រុមហ៊ុន Ausnutria ដែលជាក្រុមហ៊ុនជំនាញផលិតអាហាររូបត្ថម្ភទារកជាង៨០ឆ្នាំ។ ទឹកដោះពពែម្សៅ Kabrita បានរួមបញ្ចូលទឹកដោះពពែដែលងាយស្រួលរំលាយ ជាមួយសារធាតុចញ្ចឹមសំខាន់ៗនិងមានតំលៃដូចជា DHA, Omega 3 fatty acids, dietary fibers (GOS) និង OPO (Beta-Palmitate)។ មូលហតុទាំងនេះហើយដែលធ្វើអោយរូបមន្តទឹកដោះពពែKabrita ជាជម្រើសដ៏ល្អសំរាប់ក្មេងតូច៕

ដើម្បីស្វែងយល់បន្ថែមពី Kabrita សូមចូលទៅកាន់៖ www.kabritakh.com

អត្ថបទថ្មី