កីឡាករ Newcastle ​ទៅ​សុំ​អាវ Ronaldo ​តែ​ត្រូវ​បដិសេធ​ ព្រោះ...

  • 2021-09-13 04:07:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​ចប់​ការ​ប្រកួត​កាល​ពី​ចុងសប្ដាហ៍​នេះ ​កីឡាករ​របស់​ក្រុម Newcastle United ​បាន​ទៅ​សុំ​ដូរ​អាវ​ជាមួយ Cristiano Ronaldo ​ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ព្រោះ​មាន​អ្នក​សុំ​មុន​ទៅ​ហើយ។

​ខ្សែ​ប្រយុទ្ធ Joelinton ​ក្រោយ​ពី​ចប់​ការ​ប្រកួត​បាន​ដើរ​ទៅ​ជិត Ronaldo និងត្រូវបានគេមើលឃើញថា​​ដើម្បី​ចង់​សុំ​ដូរ​អាវ​គ្នា ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​លេខ​៧ Man Utd ​បដិសេធ។ ​ការ​មិន​ព្រម​នេះ​ដែរ ក៏​ព្រោះ​ថា​មាន​កីឡាករ Newcastle ​ម្នាក់​ទៀត​បាន​សុំ​មុន​ទៅ​ហើយ។ ម្នាក់​សុំ​មុន​គេ​នោះ​គឺ​ជា​ប្រធាន​ក្រុម Jamaal Lascelles ​របស់​ក្រុម Newcastle ​ផ្ទាល់​តែ​ម្ដង។ ដោយសារ​តែ​ជាប់​មាត់​ជាមួយ Lascelles ​មុន​ទៅ​ហើយ ទើប​បាន​ជា CR7 ​មិន​អាច​ឱ្យ​អាវ​ទៅ Joelinton ​បាន ដោយចង្អុលទៅ Lascelles ថាគេបានសុំដូរមុនហើយ។

​រំលឹក​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​ខាង​លើ​បង្ហាញ​ខ្លួន​ឱ្យ Man Utd ​ជា​លើក​ទី​២ ​នឹង​រក​បាន​គ្រាប់​បាល់​២​គ្រាប់​ផង​ដែរ​ក្នុង​ជ័យជម្នះ​លើ​ក្រុម Newcastle United ​ក្នុង​លទ្ធផល ​៤-១។ ​ការ​ត្រលប់​មក​វិញ ​នឹង​រក​បាន​២​គ្រាប់​ក្នុង​ប្រកួត​ដំបូង​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បិសាច​ក្រហម​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន៕

ប្រភព៖ The Sun   អត្ថបទ៖ យ៉ា ណុត