អ្នកចូលចិត្តដើរផ្សងព្រេង សូមមកស្គាល់ពស់មួយប្រភេទ មានរូបរាងដូចមែកឈើ ៩៩% ច្រើនរស់នៅក្នុងព្រៃលិចទឹក

  • 2021-09-13 07:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វពស់ឈ្មោះ Madagascar ឬ Malagasy ជាប្រភេទពស់ម្យ៉ាងដែលមានរូបរាងស្ទើតែដូចទៅនឹងមែកឈើ ត្រូវបានគេរកឃើញនៅក្នុងប្រទេសម៉ាដាកាស្កា នៅក្នុងទ្វីបអាហ្វ្រិក។ សត្វពស់ប្រភេទនេះ ចូលចិត្តរស់នៅក្នុងព្រៃ និង ព្រៃលិចទឹក។

សត្វពស់ដែលមានរូបរាង ៩៩ភាគរយដូចទៅនឹងមែកឈើនេះ ប្រវែងរបស់វាអាចមានដល់ទៅ ១ម៉ែត្រ។ ពស់ប្រភេទនេះ មានឈ្មោលនិងញី ដែលគេអាចបែកចែកដឹងតាមរយៈពណ៌សម្បុរ និងរូបរាងរបស់វា។​

ពស់ Madagascar ឬ Malagasy មិនងាយវាយប្រហារទៅលើសត្រូវរបស់វាផ្តេសផ្តាសនោះទេ។ ចំណែកមនុស្ស​ បើសិនត្រូវពស់ប្រភេទនេះខាំ នឹងបង្កការឈឺចាប់មួយចំនួនផងដែរ ប៉ុន្តែមិនបណ្តាលឱ្យដល់ថ្នាក់ស្លាប់បាត់បង់ជីវិតទេ៕

ប្រភព៖ Wikipedia   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី