នេះឧបករណ៍ Motorola ផលិតពិសេស ទុកចែកកម្លាំងសាកថ្ម ឥតខ្សែចម្ងាយ ៣ម៉ែត្រឆ្ងាយបំផុត

  • 2021-09-13 08:04:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីអត្ថបទលេខមុន ក្រុមការងារ Sabay Technology បង្ហាញជូននូវរបកគំហើញថ្មីមួយទៀតរបស់ក្រុមហ៊ុន Motorola គឺ​បច្ចេកវិទ្យា​សាក​ភ្លើង​ទូរសព្ទ​ Air Wireless ​ដោយ​មិនត្រូវការខ្សែអ្វីឡើយ​។

ថ្ងៃនេះសូមណែនាំ ឧបករណ៍ Motorola ផលិតពិសេស ទុកចែកចាយកម្លាំងសាកថ្មឥតខ្សែនោះ។

ឧបករណ៍ទុកចែកចាយកម្លាំងសាកថ្មឥតខ្សែ

ឧបករណ៍នោះ មានសមត្ថភាពអាចផ្តល់កម្លាំង 5W(វ៉ាត់) សាកទូរសព្ទចំនួន ៤ គ្រឿងក្នុងពលតែមួយបានចម្ងាយ ៣ ម៉ែត្រឆ្ងាយបំផុត។ លើសពីនេះ វាអាចបញ្ជូនកម្លាំងសាកបញ្ជូន កាន់តែរហ័សបើចម្ងាយកាន់តែជិត ឬមានទូរសព្ទតែមួយគ្រឿង។

សូមមើលវីដេអូខាងក្រោម៖

អំឡុងពេលសាកចម្ងាយ ៣ ម៉ែត្រ

អត្ថបទ៖ រក្សា