ប្រយ័ត្នអស់លុយទាំងម៉ឺនៗ! ផ្លូវអក្សរ (T) អត់មានផ្លូវបត់ស្ដាំតែមានភ្លើងស្តុប បើលោតពណ៌ក្រហមត្រូវតែឈប់ភ្លាម

  • 2021-09-13 09:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ ផ្លូវប្រសព្វ រាងជាអក្សរ តេ (T) ហើយមានភ្លើងស្តុប តើអាចទៅមុខបានដែរឬទេ? តើប៉ូលិសមានសិទ្ធផាកដែរឬទេ ចំពោះករណីនេះ?

ជាការពិតណាស់ ចំពោះករណីមួយនេះ ត្រូវបានបកស្រាយច្បាស់ៗ ពីវរសេនីយ៍ឯក ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ នៃអគ្គស្នងការដ្ឋាននគរបាល នៃក្រសួងមហាផ្ទៃថា៖ «រាល់អ្នកបើកបរទាំងអស់ ដែលស្ថិតនៅលើផ្លូវអក្សរ តេ (T) ដែលជាប្រភេទផ្លូវប្រសព្វ ដែលមិនមានផ្លូវសម្រាប់បត់ស្តាំ ហើយមានភ្លើងស្តុបចង្អុរបង្ហាញ អ្នកបើកបរត្រូវតែឈប់ មិនអាចបើកទៅមុខបាននោះទេ​​ ក្នុងពេលដែលភ្លើងស្តុប លោតពណ៌ក្រហម​ បើទោះបីជាផ្លូវខាងមុខ មិនមានឧបសគ្គក៏ដោយ ត្រូវរងចាំរហូតដល់លោតភ្លើងពណ៍បៃតង ទើបអាចទៅមុខបាន។»

ការបញ្ជាក់យ៉ាងច្បាស់ ពីលោកវរសេនីយ៍ឯក ថី វិសាល ចំពោះផ្លូវប្រភេទអក្សរ តេ (T) ដែលមានភ្លើងស្តុប អ្នកបើកបរទាំងអស់ត្រូវតែគោរពនូវភ្លើងសញ្ញាចរាចរណ៍ មិនអាចបំពានជាដាច់ខាត បើមិនដូច្នោះ ប៉ូលិសចរាចរណ៍ នឹងធ្វើតាមច្បាប់ ដោយមានការផាកពិន័យ ចំពោះអ្នកបំពានច្បាប់ ៕

ខាងក្រោមជាវីដេអូបកស្រាយចំពោះករណីផ្លូវអក្សរ តេ (T)

អត្ថបទ ៖ មេខាឡា