ក្រសួងប្រកាសហើយ បើគ្មានប័ណ្ណ១នេះ សិស្ស និងគ្រូ មិនគួរត្រូវបានអនុញ្ញាតឲ្យចូលសាលានោះទេ

  • 2021-09-13 10:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះការបើកសាលាឡើងវិញ នាថ្ងៃទី ១៥ កញ្ញា ២០២១ ខាងមុខនេះ គឹតម្រូវឲ្យសិស្សានុសិស្ស ក៏ដូចជាគ្រូបង្រៀន អនុវត្តឲ្យបាននូវគោលការណ៍សុវត្ថិភាព ដើម្បីការពារការចម្លង និងឆ្លងរាលដាលឡើងវិញ នៅក្នុងសាលា ដែលតម្រូវ ត្រូវមានឯកសារ ចាក់វ៉ាក់សាំង ជាចាំបាច់ នៅពេលចូលក្នុងបរិវេណសាលា។

ក្នុងសេចក្តីណែនាំ ស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកំពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិកសិក្សាសាថារណៈ និងឯកជន បានកំណត់នៅក្នុងចំណុចទី៥ ថា ៖

  • សិស្ស គ្រូ និងបុគ្គលិកអប់រំ ត្រូវចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា

  • ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ មុនពេលចូលគ្រឹះស្ថានសិក្សា

  • អ្នកសិក្សា និងបុគ្គលិកអប់រំ ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មិនគួរអនុញ្ញាតឱ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬការរៀនតាមបណ្តុំ ប៉ុន្តែត្រូវរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ

  • ចំពោះអ្នកសិក្សា និងបុគ្គលិកអប់រំដែលមានជំងឺប្រចាំកាយ ឬអាយុច្រើន គួរអនុញ្ញាតឱ្យបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ។

ខាងក្រោមជាសេចក្តីប្រកាសផ្លូវការរបស់ក្រសួង

អត្ថបទ ៖ មេខាឡា