សហស្ថាបនិក Apple ដៃគូ Steve Jobs ងាកមកបង្កើត Start-up ក្រុមហ៊ុនអវកាសឯកជន

  • 2021-09-14 02:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Steve Wozniak គឺជាសហស្ថាបនិកក្រុម​ហ៊ុន Apple ម្នាក់និងជាដៃគូយល់ចិត្តបំផុតជាមួយ លោក Steve Jobs។ លោកចាកចេញពី Apple ច្រើនឆ្នាំមកហើយ ទើបតែថ្មីៗនេះស្រាប់តែគេប្រទៈឃើញលោក ងាកមកបង្កើតក្រុមហ៊ុនបែប Start-up ឈ្មោះថា «Privateer Space» ។

អ្វីដែលអ្នកគាំទ្រលោកបានដឹងនោះត្រង់ថា ក្រុមហ៊ុនថ្មីនេះមិនមែនបង្កើតដោយលោក Steve ម្នាក់ឯងនោះទេ មានការចូលរួមជាមួយអតីតសមាជិក iMac team លោក Alex Fielding និងអតីតវិស្វករជាន់ខ្ពស់របស់ NASA លោក Donald Kessler ម្នាក់ផងដែរ។

សូមមើលវីដេអូខាងក្រោម៖

ចំពោះគោលបំណង និងគម្រោងលម្អិតជាងនេះ មិនត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ។ យ៉ាងណាមិញគេមើលឃើញថាគម្រោងដ៏ថ្មីសន្លាងនោះគឺ ចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុនឯកជនមហាសេដ្ឋីផ្សេងទៀតដូចជា លោក Elon Musk(SpaceX) លោក Jeff Bezos (Blue Origin) និងលោក Richard Branson (Virgin Galactic) ជាដើម។

ប្រភព៖ Gizmodo   ប្រែ​សម្រួល៖ រក្សា