សម្ដេចតេជោ ហ៊ុន សែន៖ រក្សាលិខិតចាក់វ៉ាក់សាំងឲ្យល្អ ទោះគ្មានកាតក៏អាចចាក់វ៉ាក់សាំងលើកទី៣បានដែរ

  • 2021-09-14 04:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបយ៉ាងច្បាស់ ប្រកបដោយន័យគ្រប់គ្រាន់ ក្រោយគណនីហ្វេសប៊ុកមួយ បានចូលទៅសួរសម្ដេចក្នុងផេកថា៖ «សម្តេច ខ្ញុំមានចង្ងល់មួយ ប្រពន្ធរបស់ខ្ញុំចាក់ដូសទី២ រួចហើយ ប៉ុន្តែមិនទាន់បានកាតទេ តើមានសិទ្ធចាក់ដូសទី៣ បានទេ…..»?

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានឆ្លើយតបវិញថា៖ «កាតនឹងផ្តល់ជូនតាមក្រោយ ។ បញ្ហាសំខាន់របស់យើងគឺចាក់វ៉ាក់សាំងឱយបានមុនដើម្បីការពារការឆ្លងជម្ងឺ ។ ក្រសួងការពារជាតិកំពុងផលិតលិខិតសំគាល់ការចាក់វ៉ាក់សាំងជូន។ សុំរក្សាលិខិតនេះទុកដើម្បីប្តូយកលិខិតសំគាល់ការចាក់វ៉ាក់សាំង»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ឆ្លើយតបយ៉ាងដូច្នេះ បន្ទាប់ពីសម្ដេចបានបង្ហោះលើទំព័ហ្វេសប៊ុកផ្ទាល់របស់សម្ដេចនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយសម្ដេចមានប្រសាសន៍ថា៖ «ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់។ (តែពីរនាក់បានហើយយាយនិងតា) នៅទូទាំងប្រទេសចាក់ដូសទី៣ឬដូសជំរុញបានប្រមាណជិត៧៨ម៉ឺននាក់រួចទៅហើយ។ យើងនឹងបន្តការចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នាសម្រាប់បងប្អូនដែលបានចាក់ដូសទី១និងដូសទី២រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ដោយគិតពីដូសទី២ទៅដូសទី៣ក្នុងរយៈពេលពី៤ទៅ៦ខែ»។

សូមបញ្ជាក់បន្ថែមថា សម្តេចតេជោ បានបញ្ជាក់ជូនដល់ពលរដ្ឋទាំងអស់ ត្រូវរក្សាលិខិតចាក់វ៉ាក់សាំង ដែលចេញដោយ ក្រសួងការពារជាតិ ព្រោះកាតនឹងផ្តល់ជូនតាមក្រោយ។ ដោយសម្តេចបន្ថែមថា បញ្ហាសំខាន់របស់យើង គឺចាក់វ៉ាក់សាំងឱយបានមុន ដើម្បីការពារការឆ្លងជំងឺ ខណៈក្រសួងការពារជាតិកំពុងផលិតលិខិតសំគាល់ការចាក់វ៉ាក់សាំងជូន។ សុំរក្សាលិខិតនេះទុកដើម្បីប្តូយកលិខិតសំគាល់ការចាក់វ៉ាក់សាំង៕

អត្ថបទដោយ ៖ Su In