Xiaomi និង Facebook ប្រកួតគ្នាលើវិស័យវ៉ែនតាវៃឆ្លាត ខណៈមួយមានផលិតសម្រេចទៅហើយ

  • 2021-09-14 04:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ Xiaomi បានបញ្ចេញវ៉ែនតាវៃឆ្លាតរបស់ខ្លួន ជាប្រភេទម៉ាស៊ីនគំរូ ដែលមានមុខងារទំនើបៗជាច្រើន ដើម្បីប្រកួតនឹង Facebook ខណៈ Facebook ទើបប្រកាសចេញវ៉ែនតាវៃឆ្លាតរបស់ខ្លួនកាលពី ថ្ងៃទី៩ ខែកញ្ញា កន្លងទៅ។

វ៉ែនតាវៃឆ្លាត Xiaomi មានមុខងារពិសេសៗដូចជា អាចអានសារដំណឹងផ្សេងៗ ខលចេញចូល ថតរូប បកប្រែតួអក្សរ និងអាចធ្វើការរុករកផ្សេងៗលើអ៊ីនធឺណិតបានផងដែរ។

វាត្រូវបានបំពាក់ដោយសែនស័រកាមេរ៉ាទំហំ 5MP ប្រើបន្ទះឈីប quad-core ARM processor មានបំពាក់មុខងារសេវា Wi-Fi & Bluetooth និងដំណើរការដោយ Android។

គួរបញ្ជាក់ថា Smart Glasses របស់ Xiaomi មានមុខងារទំនើបៗប្រហាក់ប្រហែលនឹង Smart Glasses របស់ Facebook ដែលមានមុខងារដូចជា ថតរូប/វីដេអូ ខលចេញចូល ស្តាប់តន្ត្រី អាចប្រើប្រាស់បណ្ដាញសង្គម និងមានមុខងារបញ្ជារ Facebook Assistant ផងដែរ។

យ៉ាងណា ត្បិត Smart Glasses របស់ Xiaomi ជាម៉ាស៊ីនគំរូនៅឡើយ ដូចនេះក្រុមហ៊ុនមិនទាន់បញ្ជាក់ពីថ្ងៃប្រកាសចេញលើទីផ្សារ ក៏ដូចជាតម្លៃនៅឡើយទេ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី