រោងចក្រដំឡើងរថយន្តនៅ កម្ពុជា មាន ៤ ក្រុមហ៊ុនហើយគិតត្រឹមឆ្នាំ ២០២១ នេះ

  • 2021-09-14 11:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីមួយឆ្នាំទៅមួយឆ្នាំ គេមើលឃើញថា វិស័យ​ឧស្សាហកម្ម​យានយន្ត ប្រទេសកម្ពុជា ទាក់ទាញក្រុមហ៊ុន​​ធំៗជា​បន្ត​បន្ទាប់​មក​បោះ​ទុន​វិនិយោគ​ទឹកប្រាក់ជាច្រើនពាន់ដុល្លារ សង់រោងចក្រ​ដំឡើង​​រថយន្ត។

មក​ដល់​ឆ្នាំ ២០២១ ​ក្រុមហ៊ុន​សរុបទាំងអស់ចំនួន ៤ ក្នុងនោះមានក្រុមហ៊ុនចំនួន​ ៣ កំពុងបើក​ដំណើរការ​រោងចក្រ​ដំឡើង​រថយន្ត​ រួចមកហើយ។ ជាពិសេសថ្មីៗនេះមានក្រុមហ៊ុន RMA មួយទៀតទើបនឹងបង្ហាញពីគម្រោងច្បាស់លាស់ថា មកបោះទីតាំងបង្កើតរោងចក្រដំឡើងរថយន្តដ៏ធំមួយ នៅខេត្តពោធិ៍សាត់ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

១) ​ក្រុមហ៊ុន Hyundai ៖ កាល​ពី​ឆ្នាំ​ ២០១១ រោងចក្រ​ដំឡើង​រថយន្ត​​ដំបូង​របស់​ក្រុមហ៊ុន Hyundai បាន​ជ្រើសយកតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្ត​កោះ​កុង ធ្វើជាទីតាំង និងជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន KH Motors និង​ក្រុមហ៊ុន​លីយ៉ុងផាត់ (ខេមបូឌា)។

រូបថតដោយ Sabay/PUSAM

រោងចក្រ​​នេះ​អាច​ផ្គុំ​ដំឡើង​រថយន្ត​បាន​ចំនួន ៣ ០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ ជា​ប្រភេទ SUV ជា​រថយន្ត​តួខ្ពស់ៗ, រថយន្ត​ច្រើន​បាំង (ឡានទួរីស៍) និង​ប្រភេទ​កូន​ឡានតូចៗនៅឆ្នាំ ២០១៧ ។

២) ក្រុមហ៊ុន Daehan ៖ កាលពី​ថ្ងៃ​ទី ៩ ឧសភា ២០១៨ ក្រុមហ៊ុន Daehan Auto មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ បាន​ចាប់ផ្ដើម​បើក​រោងចក្រ​ដំឡើង​រថយន្ត​ នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង។

រថយន្ត​ដំឡើងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO នៅខេត្តស្វាយរៀង | រូបថត៖ FB សម្តេច ហ៊ុន សែន

ក្រុម​ហ៊ុន​ដំឡើង​រថយន្ត​ទី​ពីរ​បន្ទាប់​ពី Hyundai ។ ក្នុង​មួយ​ឆ្នាំ​រោងចក្រ​អាច​ដំឡើង​រថយន្ត​ខ្ទង់ ២០០០០ គ្រឿង​។ រោងចក្រ​ខាងលើ​តំឡើងបាន រថយន្ត​ជាច្រើនប្រភេទ​ ដែលមាន រថយន្តតូច​សំរាប់​គ្រួសា​ រថយន្ត​សំរាប់ដឹកភ្ញៀវ​ រថយន្ត​សំរាប់​ដឹក​ឥវ៉ាន់​ និង​រថយន្ត​សំរាប់​ដឹកកម្មករ ជាដើម​ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក និង​នាំ​​ចេញទៅ​ក្រៅ​ប្រទេស។

៣) ក្រុមហ៊ុន International VCV Industry CO,.ltd កាលពីថ្ងៃទី ២៨ មិនាឆ្នាំ ២០១៨ ក្រុមហ៊ុនទទួលវិញ្ញាបនបត្រ័ចុះបញ្ជីជាស្ថាពរ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត។

រូបតំណាង

គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត បោះទុនក្នុងទំហំទឹកប្រាក់ប្រមាណ ៤. ០៧លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ៨២០ កន្លែង។ រោងចក្រនេះស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម (អតីតភូមទឹកថ្លា សង្កាត់ទឹកថ្លា) ខណ្ឌសែនសុខ ភ្នំពេញ។

៤) ក្រុមហ៊ុន RMA Cambodia នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២១​ រោងចក្រ​ដំឡើង​រថយន្ត​​ Ford ដោយបោះទុនវិនិយោគប្រមាណ ២១លានដុល្លារអាមេរិក។ រោងចក្រនោះមានទីតាំងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ ខាងមុខនេះ។

រូបគម្រោង រោងចក្រតំឡើងរថយន្ត Ford នឹងត្រូវបង្កើតឡើងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ក្រោយបញ្ចប់ការសាងសង់ រោងចក្រនឹងតំឡើងរថយន្តពីរម៉ូឌែលមុនគេដូចជា៖ រថយន្ត Ford Ranger និងរថយន្ត Ford Everest ។ ចំពោះគម្រោងក្នុងឆ្នាំដំបូងនឹងតំឡើងឲ្យបាន ៤៥០០ គ្រឿងនិងកើននៅឆ្នាំបន្តបន្ទាប់ ១០ ឆ្នាំក្រោយក្រុមហ៊ុន Ford គ្រោងនឹងបង្កើនដល់ ២ ម៉ឺនគ្រឿង ព្រមទាំងបន្ថែមម៉ូឌែលល្បីៗជាច្រើនទៀត៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី