Wenger នៅតែគិតថា Arsenal ជាក្រុមល្អ ទោះចាញ់៣ប្រកួតជាប់ៗគ្នា ចំណោម៤ប្រកួត
- 2021-09-14 14:12:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wenger នៅតែគិតថា Arsenal ជាក្រុមល្អ ទោះចាញ់៣ប្រកួតជាប់ៗគ្នា ចំណោម៤ប្រកួត
ចន្លោះមិនឃើញ
លោក Arsene Wenger អតីតអ្នកចាត់ការក្លឹប Arsenal នៅតែយល់ឃើញថាក្លឹបកាំភ្លើងធំនេះមានក្រុមមួយដែលល្អ និងពេញដោយសមត្ថភាពគ្រប់គ្រាន់តែម្ដង ទោះជាក្រុមនេះចាញ់៣ប្រកួតជាប់ៗគ្នា នៅក្នុងចំណោម៤ប្រកួត ក្នុងក្របខ័ណ្ឌ Premier League ។
លោក Wenger បាននិយាយទៅកាន់ beIN SPORTS កាលពីពេលថ្មីៗទាក់ទងនឹងរឿងនេះថា៖" ជាដំបូង និយាយឲ្យស្មោះត្រង់តែម្ដងទៅខ្ញុំចូលចិត្តនិយាយអ្វីពីការយល់ឃើញរបស់ខ្ញុំ។ ខ្ញុំជាអ្នកគាំទ្រ Arsenal ម្នាក់ខ្ញុំយល់ ស្ថានភាពរបស់ក្លឹបពេលនេះយើងមិនគួរនិយាយថាម៉េចៗទេ។ យ៉ាងណាសម្រាប់ខ្ញុំ ខ្ញុំថា ក្រុមមួយនេះជាក្រុម ដែលល្អ និងពេញដោយសមត្ថភាពគ្រប់គ្រាន់តែម្ដង "។
លោកបានបន្តថា៖" ខ្ញុំជាមនុស្សដែលគិតតែល្អៗព្រោះខ្ញុំយល់ថាកាលពី៣ប្រកួតដំបូងហ្នឹង គឺពួកគេប៉ះជាមួយក្រុមលំបាក២ប្រកួតហើយគឺ Chelsea និង Man City ។ និយាយកំហុសរបស់ក្រុមនេះមានតែមួយទេគឺប្រកួតចាញ់ Brentford ដំបូងហ្នឹង។ យ៉ាងណាឥឡូវនេះខ្ញុំមានតែជូនពរឲ្យកីឡាករពួកគេណាដែលមានរបួសឲ្យឆាប់ជាសះស្បើយ ព្រោះខ្ញុំយល់ឃើញភាពខ្លាំងរបស់ក្លឹបមួយហ្នឹងគឺនៅពេលពួកគេត្រលប់មកវិញហ្នឹងហើយ "។
ក្រោយឈ្នះមួយប្រកួត ក្នុងចំណោម៤ប្រកួតនៅខណៈនេះ Arsenal ឈរនៅលំដាប់ទី១៦ឯណោះក្នុងការប្រកួត Premier League ដោយមានតែ៣ពិន្ទុប៉ុណ្ណោះ៕