Ole ​ទំនង​ជា​ត្រូវ​បណ្ដេញ​ចេញ ​បើ​មិន​អាច​ឈ្នះ​ពាន​រដូវ​កាល​នេះ​

  • 2021-09-15 01:28:48
  • ចំនួនមតិ 89 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​លោក​ Ole Gunnar Solskjaer ​ទំនង​ជា​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​នៅ​ចប់​រដូវ​កាល​នេះ ​ប្រសិន​បើ​មិន​អាច​នាំ​ក្រុម​បិសាច​ក្រហម Manchester United ​ឈ្នះ​ពាន​រង្វាន់​បាន​ទេ​នោះ។

​ក្រុម​បិសាច​ក្រហម​បាន​បើក​រដូវ​កាល​ថ្មី​ក្នុង​ពាន​រង្វាន់ UEFA Champions League ​មិន​បាន​ល្អ​នោះ​ទេ ​ដោយ​ពួកគេ​លេង​ចាញ់​ក្រុម Young Boys ​ក្នុង​លទ្ធផល ​២-១។ ​ដោយ​ការ​ប្រកួត​នោះ ​ខាង​ក្រុម Man Utd ​មាន​ខ្សែ​ការពារ​ម្នាក់​ទទួល​បាន​កាត​ក្រហម​ផង​ដែរ។ ​ខណៈ​ដែល​១​គ្រាប់​របស់​ក្រុម​នៅ​អង់គ្លេស​នេះ ​ធ្វើ​បាន​ដោយ Cristiano Ronaldo ​ទៀត។

​ក្រោយ​ពី​ធ្វើ​មិន​បាន​ល្អ​ក្នុង​ពាន​ធំ UCL ​នេះ​ហើយ ​លោក​ Rio Ferdinand ​វិភាគ​ថា​តំណែង​របស់​លោក Ole ​ទំនង​ជា​ពិបាក​រក្សា​ណាស់​រហូត​ដល់​ចប់​រដូវ​កាល​នេះ ប្រសិន​បើ​លោក​នៅ​តែ​បន្ដ​ដឹក​នាំ​មិន​បាន​ល្អ។ មួយ​វិញ​ទៀត​បើ​នៅ​ចប់​រដូវ​កាល​នេះ ​ក្រុម Man Utd ​មិន​អាច​ឈ្នះ​ពាន​រង្វាន់​ណា​មួយ​បាន​ទេ ​នោះ​លោក Ole ​ក៏​ត្រូវ​ដក​ចេញ​ពី​កៅអី​ដឹក​នាំ​ក្រុម​ផង​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ យ៉ា ណុត

អត្ថបទពេញនិយម