មុនបើកសាលាវិញព្រឹកនេះ តេស្តគ្រូបង្រៀនជាង ១ម៉ឺននាក់ រកឃើញអ្នកវិជ្ជមានជាង ២០នាក់បញ្ជូនទៅព្យាបាលហើយ

  • 2021-09-15 01:54:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីល្ងាចថ្ងៃទី ១៤ កញ្ញា ឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចញសេចក្ដីប្រកាសព័ត៌មានអំពីកិច្ចសហការជាមួយរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ សម្រេចបានកិច្ចការសំខាន់ៗ ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០២១ នេះតទៅ ។

តាមសេចក្ដីប្រកាសព័ត៌មានក៏បានបញ្ជាក់ដែរថា យុទ្ធនាការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) មុនពេល បើកដំណើរការសាលារៀននីមួយៗឡើងវិញ ដើម្បីធ្វើតេស្តរហ័សចំពោះលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំចំនូន ១០.៤៤៣ នាក់ ក្នុងនោះ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំចំនូន ១០.៤១៩ នាក់ ស្មើនឹង ៩៩,៧៧% ទទូលបាន លទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ និងលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំចំនូនត្រឹមតែ ២៤ នាក់ ស្មើនឹង ០,២៣% ប៉ុណ្ណោះ ទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ក្

នុងចំណោមលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំ ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ គឺមានស្ថានភាពសុខភាពធម្មតា និងមិនមានរោគសញ្ញាធ្ងន់ធ្ងរឡើយ ដោយសារពូកគាត់បានទទួលវាំក់សាំងចំនួន២ ដូស និងខ្លះទៀតបានទទួលវាំក់សាំងដូសទី៣ ដូសជំរុញ រួចហើយ ក្នុងនោះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏បានសហការជាមួយមន្ទីរសុខាភិបាលន រដ្ឋបាលរាជធានីភ្នំពេញ បញ្ជូនពួកគាត់ទៅទទួលការព្យាបាលពីក្រុមគ្រូពេទ្យជំនាញរួចរាល់ផងដែរ៕