ត្រៀមឈុតប្រពៃណីសាមញ្ញៗទុកជូនអ្នកម្តាយខែបុណ្យភ្ជុំបិណ្ឌ

  • 2021-09-15 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ហើយ តើអ្នកទាំងអស់គ្នាបានរៀបចំផែនការអ្វីខ្លះហើយសម្រាប់ពិធីបុណ្យជាតិដ៏មានសារសំខាន់មួយនេះ? ចំពោះអ្នកដែលមានក្រុមគ្រួសារនៅតាមបណ្ដាលខេត្តអ្នកនឹងធ្វើដំណើរទៅលេងជួបជុំពួកគាត់ដើម្បីធ្វើម្ហូបឆ្ងាញ់ៗរួមជាមួយនឹងកាដូសម្រាប់ជូនអ្នកមានគុណទាំងពីរ និងដើម្បីយកទៅរវត្តជាមួយពួកគាត់ ប្រសិនបើខេត្តរបស់អ្នកមិនមានការបិទឃុំឃាំង ហើយអ្នកវិញបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ។

សម្រាប់ការផ្ដល់ជូនកាដូចំពោះឪពុកម្ដាយ ជាពិសេសសម្រាប់អ្នកម្ដាយវិញ តើអ្នកបានត្រៀមអ្វីខ្លះដើម្បីជូនគាត់? ប្រសិនបើអ្នកមិនទាន់នឹកឃើញកាដូអ្វីទេ អ្នកគួរតែគិតគូរទៅលើសម្លៀកបំពាក់ប្រពៃណីសាមញ្ញៗទុកជូនម្ដាយរបស់អ្នកក្នុងរដូវបុណ្យភ្ជុំបិណ្យនេះ។ អ្នកបានដឹងរួចមកហើយថាចាស់ៗតែងតែទៅវត្តអារាមជារៀងរាល់ថ្ងៃនៅក្នុងរដូវភ្ជុំបិណ្ឌ ដូច្នេះពួកគាត់ត្រូវការសម្លៀកបំពាក់បែបប្រពៃណី ឬបែបទៅវត្តជាច្រើនសម្រាប់ការផ្លាស់ប្ដូរក្នុងរយះពេល ១៥ ថ្ងៃនៃពិធីបុណ្យនេះ។

ក្រៅពីកាដូដែលចាំបាច់ដែលអ្នកតែងតែទិញជាប្រចាំដូចជាភេសជ្ជ នំ ថ្នាំដង្កូវ ការទិញឈុតប្រពៃណីសាមញ្ញៗនឹងជាលក្ខណៈបែបទៅវត្តសម្រាប់ជាកាដូគឺជារឿងដែលអ្នកគួរធ្វើសម្រាប់រដូវកាលភ្ជុំបិណ្ឌឆ្នាំនេះ។ ជ្រើសរើសយកប្រភេទសាច់ក្រណាត់ស្ដើងៗទន់ដែលមានភាពងាយស្រួលក្នុងការស្លៀកពាក់ យកពណ៌លាតសៗជាមួយនឹងសំពត់លាតសាច់យឺតដែលផ្ដល់ភាពងាយស្រួលដល់អ្នកម្ដាយក្នុងការស្លៀកទៅវត្ត។

ខាងក្រោមនេះគឺជាឈុតប្រពៃណីបែបសាមញ្ញៗ និងជាលក្ខណៈបែបទៅវត្ដដែលមានតម្លៃសមរម្យតែស្អាតនឹងងាយស្រួលក្នុងការស្លៀកពាក់៖

រីឯអ្នកដែលរស់នៅក្នុងទីក្រុងស្រាប់ ឬអ្នកដែលមិនអាចធ្វើដំណើរទៅជួបជុំសាច់ញាតិបានក៏គួរតែជ្រើសរើសកាដូប្រភេទនេះដើម្បីជូនអ្នកម្ដាយដែរ។ សម័យនេះម្នាក់ៗមិនសូវជាមានលុយប៉ុន្មានទេ បើសិនជាទិញហូលផាមួងនោះអ្នកនឹងចំណាយលុយច្រើនណាស់ តែបើអ្នកទុកលុយនោះសម្រាប់បន្ថែមកាដូផ្សេងទៀតវាជាការល្អជាង។

ដោយសារតែបញ្ហាកូវីដនូវមិនទាន់បានធូរស្បើយនៅឡើយទេ ដូច្នេះតម្រូវឲ្យប្រជាពលរដ្ឋនៅតែមានការប្រុងប្រយ័ត្នជានិច្ចរាល់ការជួបជុំ និងធ្វើដំណើរទៅណាមកណា។ ជាសំណាល្អដែលប្រជាពលរដ្ឋកម្ពុជាយើងភាគច្រើនបានទទួលការចាក់វ៉ាក់សាំងរួចទៅហើយ ប៉ុន្តែចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងគួរតែប្រកាន់ការការពារឲ្យបានខ្លាំង និងអនុវត្តយុទ្ធសាស្ត្រ កុំ៣ ៣ការពារជានិច្ច៕

ប្រភពរូបភាព៖ Pinterest, Sabay

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម