រាជ​ បញ្ជាក់​ថ្ងៃ​ប្រកួត​៤​ស្មើ​ទល់​ឌូក​ជា​ថ្មី​ ដែល​ជា​គូ​ធំ​មហា​កក្រើក​ពិភព​បាល់ទះ​ស្រុក​ខ្មែរ​

  • 2021-09-15 03:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ស្មាត់​ឆ្វេង​ សុវណ្ណរាជ ​របស់​ក្រុម​បាល់ទះ​បញ្ជា​ការដ្ឋាន​អង្គរក្ស​បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា គូ​៤​ស្មើ​ទល់​ក្រុម​ឌូក ដែល​បាន​រំសាយ​នោះ​ នឹង​អាច​លេង​នៅ​សប្ដាហ៍​ក្រោយ​បើ​សិន​មិន​មាន​ការ​ប្រែប្រួល​។

​សម្រាប់​៤​ខាង​រាជ​ត្រូវ​បាន​គេ​ដឹង​ថា មាន​​ យុន បង​ហុង​ប៉ះ​សេ និង​វ៉ា ចំណែក​ខាង​ ឌូក មាន​ម៉េង​ហ៊ួង សំ សាម៉ីត និង​ដៃ​ប៉ះ​សេ​មួយ​។ ​​គូ​នេះ​ត្រូវ​លេង​ចុង​សប្ដាហ៍​មុន​តែ​ត្រូវ​រំសាយ​វិញ​ ​ក្រោយ​ពេល​មនុស្ស​ទៅ​ទស្សនា​ផ្ទាល់​ច្រើន​ពេក ខណៈ​ដែល​​បច្ចុប្បន្ន​ស្ថាន​ភាព​កូវីដ​​មិន​ទាន់​ស្ងប់​ល្អ​១០០%​។

​បើ​តាម​ការ​​និយាយ​ក្នុង​ វីដេអូ​ ដែល​ចេញ​ដោយ​ រាជ​ ផ្ទាល់​​គេ​បាន​និយាយ​ថា គូ​នេះ​នឹង​អាច​លេង​នៅ​ចុង​សប្ដាហ៍​ក្រោយ​វិញ ចំណែក​តារាង​មិន​​ទាន់​អាច​បញ្ចាក់​បាន​។ រំលឹក​ថា គូ​ខាង​លើ​នេះ​​អាច​ថា​ជា​គូ​ធំ​បំផុត​មួយ​ហើយ​សម្រាប់​ពេល​បច្ចុប្បន្ន​ ​ពី​ព្រោះ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​រង់ចាំ​​ទស្សនា​គូ​នេះ​៕​​​

សំ សាម៉ីត

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម