Pochettino ឆ្លើយបែបនេះវិញ ក្រោយគេថា PSG អាចឈ្នះ UCL ពេលមាន Messi
- 2021-09-15 04:26:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pochettino ឆ្លើយបែបនេះវិញ ក្រោយគេថា PSG អាចឈ្នះ UCL ពេលមាន Messi
ចន្លោះមិនឃើញ
ក្រុម PSG នឹងចាប់ផ្ដើមដំណើរការប្រកួតពានរង្វាន់ UEFA Champions League នៅរាត្រីនេះហើយ ដោយប៉ះជាមួយក្រុម Club Brugge នៅម៉ោង២រំលងអាធ្រាត្រ។
សម្រាប់ការប្រកួតនេះដែរ ក្រុម PSG ទំនងជានឹងដាក់ប្រយុទ្ធ៣នាក់ឱ្យលេងជុំគ្នាហើយគឺ Lionel Messi , Neymar និង Kylian Mbappe ព្រោះតាំងពី Messi មកពួកគេមិនទាន់បានលេងជុំគ្នានៅឡើយទេ។ ដោយគំនិតនេះ អ្នកចាត់ការ Pochettino ក៏យល់ស្រប ហើយដឹងច្បាស់ថាអ្នកគាំទ្រចង់ឃើញពួកគេទាំង៣នាក់លេងជាមួយគ្នាដែរ។ តែរឿងមួយដែលអតីតអ្នកចាត់ការក្រុម Spurs នៅមិនទាន់យល់ស្របនោះ គឺការលើកឡើងថាមាន Messi ក្រុម PSG ដឹងតែអាចឈ្នះពានរង្វាន់ UEFA Champions League ។
ដោយលោក Pochettino បាននិយាយថាក្នុងការប្រកួត UCL សុទ្ធតែមានក្រុមខ្លាំងច្រើន ដូច្នេះវត្ដមាន Messi ក៏មិនអាចធានាបានថាដឹងតែឈ្នះពាននេះបានឡើយ។ ជាក់ស្ដែងលោកបានលើកពីក្រុម Chelsea របស់អង់គ្លេសដែលកំពុងធ្វើបានល្អខ្លាំងណាស់។ ក្រោមការដឹកនាំរបស់លោក Thomas Tuchel ក្រុមការពារតំណែងជើងឯក UCL នេះ បានចំណាយប្រាក់ច្រើនជាង PSG ទៅទៀតលើការទិញកីឡាករថ្មីចូល។ ជាលទ្ធផល ពួកគេក៏កាន់តែល្អជាងរដូវកាលមុនមែន ជាពិសេសតំបន់ប្រយុទ្ធដែលមាន Lukaku កំពុងនាំលេង និងរកបាន៤គ្រាប់ក្នុង៤ប្រកួតមកនេះ៕