មិនធម្មតា! តាំងពីក្លាយជាតារាសម្តែង សាវិន ហ្វីលីព ធ្លាប់ជាទូតសុឆន្ទះ៥រួចមកហើយ ហើយ​លើកនេះ​លុយកប់!

  • 2021-09-15 05:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងជើងចាស់ លោក សាវិន ហ្វីលីព ថ្មីៗនេះទើបទទួលបានទូតសុឆន្ទះថ្មីមួយទៀតហើយ ដែលកាលពីមុនលោកក៏ធ្លាប់ជាទូតសុឆន្ទះ៤រួចមកហើយនោះ ។

ថ្ងៃនេះ លោក សាវិន ហ្វីលីព បានប្រាប់ Sabay ថា ពេលថ្មីៗនេះ លោកទើបទទួលបានជាទូតសុឆន្ទះប្រចាំក្រុមហ៊ុនអចលនទ្រព្យ CMC Real Estate ចំនួន៥ឆ្នាំ ដោយក្នុងមួយឆ្នាំលោកទទួលបាន៤ម៉ឺនដុល្លា ។

លោក សាវិន ហ្វីលីព បានបន្ថែមទៀតថា នេះមិនមែនជាលើកទី១ទេ ដែលទទួលជាទូតសុឆន្ទះ តាមពិតទៅតាំងពីលោកសម្តែងរហូតមកដល់ពេលនេះ លោកក៏ធ្លាប់បានក្លាយជាទូតសុឆន្ទះចំនួន៤រួចមកហើយដែរ ក្នុងនោះរួមមាន ទី១ ធ្វើទូតសុឆន្ទៈ ( Goodwill Ambassador) របស់អង្គការសប្បុរសធម៌មួយឈ្មោះថា Aqua Share ដែលជាការិយាល័យធំរបស់អាមេរិក ទី២ ធ្លាប់ធ្វេីទូតសុឆន្ទះរបស់អង្គការបារាំងឈ្មោះ (CGF Cambodia) លេីគំរោងអប់រំជួយកុមារសហគមន៍ ទី៣ ធ្លាប់ធ្វេីជា Brand Ambassador របស់ផលិតផល (TOCOMA) អាហារបំប៉ន់របស់ម៉ាទ្បេសុី ទី៤ ធ្លាប់ជា Brand Ambassador របស់ក្រុមហ៊ុន អចលនទ្រព្យ (UTrust Investment) ទី៥ ធ្លាប់ជា Brand Ambassador របស់ក្រុមហ៊ុន អចលនទ្រព្យ (BW Group) និងទី៦ Now (Brand Ambassador CMC Real Estate)។

គួរឲ្យដឹងផងដែរថា លោក សាវិន ហ្វីលីព គឺជាតារាសម្តែងជើងចាស់ តាំងពីអំឡុងទសវត្ស៩០ មកម្លេះ ដែលមានប្រជាប្រិយភាព និងទេពកោសល្យសម្តែងយ់ាងប៉ីនប្រសព្វ ដែលមានផលិតកម្មជាច្រើនទាក់ទង សម្តែងរហូតមកដល់បច្ចុប្បន្ននេះ ។

អត្ថបទ៖ Tep Sovannmoly