ហេតុផល​នេះ​ហើយ​ ខេស៊ី ​បាណេត​ ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ​ជួយ​ប្រដាល់​សកល​

  • 2021-09-15 06:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ហេតុ​ផល​ដែល​លោក​ ខេស៊ី ​បាណេត​ ចំណាយ​ជិត​ ២ម៉ឺន​ដុល្លារ​ ជួយ​ដល់​ការ​បង្កើត​កម្មវិធី​ប្រកួត​របស់​ប្រដាល់​សកល​ថ្ងៃ​អាទិត្យ​នេះ​គឺ​ដោយ​សារ​ចិត្ត​ស្រឡាញ់​ និង​ចង់​ជំរុញ​សមត្ថភាព​កីឡាករ។​

លោក ខេស៊ី បាណេត (រាប់ពីឆ្វេងទី១)

លោក​ ខេស៊ី ​បាណេត​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​មាន​ចិត្ត​ស្រឡាញ់​ខ្លាំង​លើ​កីឡា​ប្រដាល់​សកល​ ហេតុ​នេះ​ហើយ​ទើប​ចូលរួម​ជួយ​ជា​បន្តបន្ទាប់​កន្លង​មក។​ ជាក់ស្ដែង​ដូច​ជា​ការ​ជួយ​ឧបត្ថម្ភ​ធំ​ដល់​កម្មវិធី​ប្រកួត​រៀងរាល់​ ២សប្ដាហ៍​ម្ដង​របស់​សហព័ន្ធ​ប្រដាល់​សកល​នេះ​តែ​ម្ដង។​

បុរស​ដែល​មាន​មុខ​រហូត​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ លោក​ជឿជាក់​លើ​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ ដូច្នេះ​បើ​មាន​ការ​ប្រកួត​ជា​បន្តបន្ទាប់​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​កើន​ឡើង​សមត្ថភាព​ បច្ចេកទេស​ល្អ។​ ការ​ប្រកួត​ដែល​នឹង​រៀបចំ​នេះ​ និង​ជំរុញ​សមត្ថភាព​ក៏​ដូច​ជា​ការ​ត្រៀម​ខ្លួន​បាន​ល្អ​នៅ​ស៊ីហ្គេម​ នា​ពេល​ខាង​មុខ។​

ទិដ្ឋភាពសន្និសីទបើក​ការប្រកួត

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ នឹង​រៀបចំ​ការ​ប្រកួត​របស់​ខ្លួន​នៅ​រៀងរាល់​២សប្ដាហ៍​ម្ដង​នៅ​ឯ​ក្លឹប​ប្រដាល់​នាយដ្ឋាន​អង្គរក្ស។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​អាទិត្យ​ ទី១៩​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នេះ​ទៅ​ហើយ។​ ក្នុង​នោះ​គឺ​បាន​ការ​ជួយ​ឧបត្ថម្ភ​ធំ​ពី​លោក​ ខេស៊ី​ បាណេត​ ខាង​សាលា​ CamEd Business School ដែល​តាម​ការ​ចំណាយ​៦ប្រកួត​នេះ​ខ្ទង់​ជិត ​ម៉ឺន​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​