ទីបំផុត Apple សម្លាប់ទំហំផ្ទុកដែលធ្លាប់ប្រើ១០ឆ្នាំ ប្ដូរមកវិញ 128GB ទាំង៤ម៉ូឌែល និង 1TB លើ iPhone 13
- 2021-09-15 06:43:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Apple សម្លាប់ទំហំផ្ទុកដែលធ្លាប់ប្រើ១០ឆ្នាំ ប្ដូរមកវិញ 128GB ទាំង៤ម៉ូឌែល និង 1TB លើ iPhone 13
ចន្លោះមិនឃើញ
ដើម្បីឱ្យស្របតម្រូវការអ្នកប្រើប្រាស់ ក៏ដូចជាការផ្ទុកឯកសារ កម្មវិធី និងហ្គេមមានទំហំធំៗនោះ Apple បានសម្លាប់ទំហំផ្ទុក 64GB ដែលខ្លួនធ្លាប់ប្រើតាំងពី ១០ឆ្នាំមុន លើ iPhone 4s ហើយជំនួសមកវិញនូវទំហំផ្ទុកធំជាងមុន លើស្មាតហ្វូន ឆ្នាំ២០២១ របស់ខ្លួន។
ត្រកូល iPhone 13 ទាំង៤ម៉ូឌែល គ្មានទៀតឡើយ ទំហំផ្ទុក 64GB ដោយ Apple បានបំពាក់ទំហំផ្ទុកចាប់ពី 128GB ឡើងទាំងអស់តែម្ដង។
មិនតែប៉ុណ្ណោះ Apple ក៏បានបំពាក់ ទំហំផ្ទុកធំមិនធ្លាប់មាន 1TB ទៅលើម៉ូឌែល iPhone 13 Pro និង 13 Pro Max ថែមទៀតផង ខណៈ iPhone ជំនាន់មុនមានទំហំធំអស់ត្រឹម 512GB តែប៉ុណ្ណោះ៕