ប្រទេសថៃ អនុម័តគោលនយោបាយថ្មីនៃការបើកប្រទេសឡើងវិញដើម្បីជំរុញវិស័យទេសចរណ៍

  • 2021-09-15 07:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផែនការបើកឡើងវិញសម្រាប់ខេត្តប៉ាតាយ៉ា ខេត្តឈៀងម៉ៃ ខេត្តហួហ៊ីន ខេត្តចាអាម និងទីក្រុងបាងកក នឹងត្រូវបញ្ជូន​​ទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ (CCSA) នៅសប្តាហ៍ក្រោយនេះ។

យោងតាមផែនការនេះ គ្រប់ខេត្តទាំងអស់នឹងអនុវត្តនីតិវិធីប្រតិបត្តិការស្តង់ដា​រដូចគ្នា ដែលអាចឱ្យភ្ញៀវទេសចរធ្វើដំណើរដោយសេរីនៅក្នុងតំបន់ដែលបានកំណត់នៅក្នុងខេត្តនីមួយៗ។ អ្នកទេសចរទាំងអស់ត្រូវអនុវត្តតាមការណែនាំនានា ដូចជាការប្រើប្រាស់កម្មវិធីទូរស័ព្ទ Mor Chana និងត្រូវត្រួតពិនិត្យជារៀងរាល់ថ្ងៃដោយអ្នកគ្រប់គ្រង SHA Plus ជំនួសឱ្យការធ្វើចត្តាឡីស័ក ឬគ្រាន់តែធ្វើដំណើរទៅតាមកម្មវិធីទេសចរណ៍។

ប្រទេសថៃបានប្រកាសបន្ថែមនូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១ ៧៨៦នាក់ និងអ្នកស្លាប់ថ្មីចំនួន ១៣៦នាក់ ដែលធ្វើឱ្យចំនួនអ្នកជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះកើនឡើងដល់ជាង ១,៤លាននាក់ និងស្លាប់សរុបចំនួន ១៤ ៦៣១នាក់៕

ប្រភព៖ AKP   កែសម្រួល៖ សៀនហួរ