ប្រទេសទាំង ៦ នៅតំបន់អាស៊ាន អាចនឹងត្រូវរងគ្រោះ ដោយការវាយប្រហារភេវរកម្ម

  • 2021-09-15 07:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតជប៉ុន ប្រចាំទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន បានឱ្យដឹង នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ ថាពួកគេបានទទួលព័ត៌មានអំពីការវាយប្រហារភេវរកម្ម ដែលអាចកើតឡើងនៅក្នុងប្រទេសមួយចំនួន នៅតំបន់អាសុីអាគ្នេយ៍។ ប្រទេសនៅក្នុងតំបន់អាសុីអាគ្នេយ៍ ដែលអាចមានការវាយប្រហារភេវរកម្ម​ រួមមានប្រទេស ម៉ាឡេសុី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេសុី ថៃ និង មីយ៉ាន់ម៉ា។

ស្ថានទូតជប៉ុន នៅប្រទេសហ្វីលីពីន បានប្រកាសឱ្យប្រជាជនជប៉ុន ដែលកំពុងស្នាក់នៅប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន ដែលអាចនឹងមានការវាយប្រហារភេវរកម្ម មានការប្រុងប្រយ័ត្នខ្ពស់។

ស្ថានទូតជប៉ុន បានធ្វើការហាមប្រាម ប្រជាជនខ្លួនមិនឱ្យទៅកន្លែងដែលមានមនុស្សប្រមូលផ្តុំគ្នាច្រើន ជាពិសេសកន្លែងបួងសួង ព្រោះអាចជាគោលដៅនៃការវាយប្រហារ។ កន្លែងផ្សេងទៀតរួមមាន ភោជនីយដ្ឋាន សណ្ឋាគារ និង ផ្សារ ដែលមានម្ចាស់មកពីប្រទេសលោកខាងលិច គឺសុទ្ធតែជាគោលដៅសំខាន់ ក្នុងការវាយប្រហារភេវរកម្ម៕

ប្រភព៖ Philstar   ប្រែសម្រួល ៖ សង្ហា