លង់ហើយ! ស្រីស្អាត Ella បង្ហើរសំនៀងផ្អែមស្រទន់ Cover Song ៥បទយ៉ាងពីរោះរណ្ដំ

  • 2021-09-15 07:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង Cover Song ស្រីស្អាត Ella កំពុងប្រឡូងក្នុងពិភពចម្រៀងញ៉ាប់ដៃនឹងបញ្ជៀ្រតខ្លួន តាមរយៈការបង្ហើរសំនៀងផ្អែមស្រទន់ក្នុងចម្រៀងល្បីៗជាច្រើនបទ ថែមទាំងអាចឆក់យកបេះមហាជន មិនតិចទេឱ្យលង់អារម្មណ៍ជាមួយចម្រៀង Cover របស់នាង។

ថ្វីត្បិតថាស្រីស្អាតថ្ពាល់ខួចរូបនេះត្រឹមជាអ្នក Cover ស្នាដៃពីម្ចាស់ដើមយ៉ាងណាក្ដីប៉ុន្តែនាងពិតជា សមត្ថភាពខ្ពស់ក្នុងប្រែក្លាយជាសំនៀងថ្មីផ្ទាល់ខ្លួន ជាប្រភេទសម្លេងផ្អែមស្រទន់ ពីកំណើតរបស់នាង ហើយគ្រប់បទចម្រៀង Cover មួយៗចេញមកសុទ្ធសឹងតែផ្ទុះការគាំទ្រមិនចាញ់ម្ចាស់ ដើមប៉ុណ្ណោះ នោះទេ។

ដោយឡែកបច្ចុប្បន្ននេះក្រៅពីមានអាជីពជាអ្នក Cover Song Ella ក៏ត្រូវបានស្ថានីយ៍ទូរទស្សន៍ ល្បីៗ អញ្ជើញចូលរួមកម្មវិធីច្រើនហូរហែ មិនតែប៉ុណ្ណោះស្រីស្អាតរូបនេះក៏ទើបតែលេចវត្តមាន ពិសេសច្រៀង Cover Song បែប Acoustic ក្នុងកម្មវិធី Sabay Sessions by Pleng ទៀតផង។ កម្មវិធី​នេះប្រមូលផ្ដុំទៅដោយ សិល្បករសិល្បការនីជើង​ថ្មី វ័យ​ក្មេង ស្អាត​"ជាច្រើនក្នុងប្រទេសកម្ពុជា។

Ella នឹង​មាន​វត្តមាន​ក្នុង​កម្មវិធី Sabay Sessions by Pleng នៅ​ថ្ងៃព្រហសត្តិ៍ស្អែក​នេះ ចាប់ពីម៉ោង៧ល្ងាចតទៅ។

យ៉ាងណាមិញថ្ងៃនេះ Sabay នឹងធ្វើការរម្លឹកនូវបទចម្រៀង Cover Song ៥បទសុទ្ធសឹងតែជាប្រភេទ បទមនោ សញ្ជតនា ពីរោះលន្លុងលន្លោចពីស្រីស្អាតរូបនេះដើម្បីជាការស្ដាប់កំដរអារម្មណ៍​សិន។ ចង់ដឹងថាចម្រៀងទាំងនោះ Ella បកស្រាយបានពីរោះកម្រិតណាទស្សនាខាងក្រោមនេះ៖

១. បទ”បេះដូងមានកម្ម” សំនៀងដើម “ឱក សុគន្ធកញ្ញា”

២. បទ”មិនមែនសង្សារមិនអាចមើលថែបងជំនួសគេ” សំនៀងដើម”ឱក សុគន្ធកញ្ញា”

៣. បទ”ត្រៀមចិត្តសម្រាប់ឈឺ”សំនៀងដើម "វណ្ណា ពិសិដ្ឋ"

៤.បទ”នឹកគេមិននឹកសង្សារ”ឱក សុគន្ធកញ្ញា"

៥.បទ”ព្រះច័ន្ទ"សំនៀងដើម "អែនជីឡា"

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម