សូមជ្រាប! សម្តេច ថានឹងប្រើវ៉ាក់សាំងវ៉ាក់សាំងមួយប្រភេទនេះ ដើម្បីចាក់ឱ្យកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ

  • 2021-09-15 08:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងសារជាសំឡេងតាមរយៈប្រព័ន្ធ តេឡេក្រាម នៅថ្ងៃពុធ ទី ១៥ ខែកញ្ញា ឆ្នាំ២០២១នេះថា សម្តេច នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងឱ្យកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ។ ការបើកយុទ្ធនាការចាក់វ៉ាក់សាំងឱ្យកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នឹងធ្វើឡើងនៅវិមានសន្តិភាព ដោយមានវត្តមានចូលរួមពី សម្តេច ផងដែរ។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំង ឱ្យកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ ចំពោះប្រភេទវ៉ាក់សាំងដែលនឹងត្រូវប្រើប្រាស់សម្រាក់ចាក់ឱ្យកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ គឺវ៉ាក់សាំង សុីណូវ៉ាក់ (Sinovac)។ នេះគឺជាជំហានមួយដើម្បីឈានឆ្ពោះទៅដល់ការរៀបចំបើកសាលារៀន កម្រិតបឋមសិក្សាឡើងវិញ នៅពេលខាងមុខ។

ថ្លែងក្នុងសារជាសំឡេង តាមប្រព័ន្ធតេឡេក្រាម សម្តេចបានបញ្ជាក់ថា ជំហានបន្ទាប់នឹងអាចមានការចាក់វ៉ាក់សាំងឱ្យកុមារ មានអាយុចាប់ពី ៣ឆ្នាំ ដល់៦ឆ្នាំ ខណៈរដ្ឋាភិបាលកំពុងគិតគូរលើបញ្ហានេះ។ គិតមកទល់បច្ចុប្បន្ននេះ កម្ពុជាបានចាក់វ៉ាក់សាំងឱ្យកុមារបាន ប្រមាណ ១លាន៧សែននាក់ហើយ៕

អត្ថបទ ៖ សង្ហា