ខនតាកែវ ថាខ្លួនគេនឹង​ធ្លាក់ទម្រង់លេង​ ព្រោះ​តែ​ហេតុ​ផល​នេះ

  • 2021-09-15 08:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់ឆ្វេង ស៊ុយ ខន របស់ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស យល់ឃើញថាខ្លួនគេនឹងធ្លាក់ទម្រង់លេង ព្រោះសព្វថ្ងៃគេមិនបានហ្វឹកហាត់បាល់ទះឡើយ។

ស្មាត់​ខន​តាកែវ

ស្មាត់ឆ្វេងកំពុងឡើងកូដបានលើកឡើងថា ៖«អូ...ខ្ញុំនៅស្រង់ហាត់តែទាហ៊ាន អត់ដែលហាត់បាល់ផង បាល់ខ្ញុំខានលេងចង់មួយឆ្នាំហើយ...ឥឡូវធ្លាក់ហើយលេងបាល់អត់កើតផង»។

ក្រៅពីទម្រង់លេងកីឡាករដែលគេស្គាល់ថាខនឆ្វេងតាកែវ ក៏ព្រួយបារម្ភពីការប្រែប្រួលនៃកាយសម្បទាដែរ ព្រោះហាត់ទាហានខុសពីហាត់បាល់ទះ។

គួរ​បញ្ជាក់​ថា មិត្តរួមក្រុមរបស់ស្មាត់រាជរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួតផ្លូវការ និងក្រៅផ្លូវការកន្លងមក រហូត​មាន​មតិខ្លះ​​លើកឡើង​ថា គេ​អាច​នឹង​ក្លាយ​ជា​អធិរាជប្រអប់​ទី​២ បើ​បន្ត​លេង​ល្អ។ បច្ចុប្បន្ន​ស្មាត់​ខន​កំ​ពុង​ជាប់កាតព្វកិច្ចហ្វឹកហាត់ទាហានរយៈពេល១ឆ្នាំនៅខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី