អតីតមេ Byernថា អស់ពី Messi ទៅ Barca ដូចជាក្លឹបដែលគ្មានព្រលឹង
- 2021-09-15 12:43:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតមេ Byernថា អស់ពី Messi ទៅ Barca ដូចជាក្លឹបដែលគ្មានព្រលឹង
ចន្លោះមិនឃើញ
លោក Karl-Heinz Rummenigge អតីតនាយកប្រតិបត្តិក្លឹប Bayern Munich បានទៅកាន់សារព័ត៌មាន Bild ក្រោយឈ្នះក្លឹប Barcelona ក្នុងក្របខ័ណ្ឌ UEFA Champions League នូវលទ្ធផល ៣-០ ក្នុងថ្ងៃនេះថា អស់ពីខ្សែប្រយុទ្ធ Lionel Messi ទៅក្រុមអេស្ប៉ាញមួយនេះប្រៀបដូចជាក្រុមដែលគ្មានព្រលឹងអញ្ចឹង។
លោក Rummenigge បាននិយាយថា៖" ខាង Bayern ពួកលេងបានល្អណាស់ ហើយក៏សមនឹងឈ្នះការប្រកួតមួយហ្នឹងផងដែរ។ នេះប្រហែលជាលឿនពេកហើយក្នុងការបង្ហាញអារម្មណ៍ពេញចិត្តបែប។ តែយ៉ាងណាការប្រកួតនេះទើបតែចាប់ផ្ដើមនូវវគ្គជម្រុះនៅឡើយ "។
លោកបានបន្តថា៖" ប្រសិនជាមកមើលខាងក្រុម Barca វិញយើងឃើញថាអ្វីដែលលេងនេះគឺតាមបច្ចេកទេសរបស់ពួកគេហើយគ្រាន់តែពេលគ្មាន Messi នៅពួកគេដូចជាក្រុមដែលអត់មានព្រលឹងក្នុងខ្លួនអញ្ចឹង ពួកគេកំពុងជួបការលំបាកហើយ "។
សូមរំលឹកផងដែរថានៅក្នុងប្រកួតថ្ងៃនេះ Bayern បំបាក់ Barca ក្នុងលទ្ធផល ៣-០ ដែលស៊ុតចូលមួយគ្រាប់ដោយ Muller២គ្រាប់ទៀតដោយ Lewandowski ៕