សមាជិក ENHYPEN ទាំងអស់ផុតទុក្ខផុតភ័យរួចពី COVID-19 ហើយ និងត្រៀមចេញអាល់ប៊ុមថ្មីឆាប់ៗ

  • 2021-09-16 07:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមចម្រៀង ENHYPEN បាន​ឲ្យដឹង​ថាពេល​នេះ​ ពួកគេ​កំពុង​ត្រៀម​ខ្លួន​ចេញ​បទ​ថ្មី វិលវិញជួបជាមួយនឹង​អ្នក​គាំទ្រ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករួច។

ថ្មីៗនេះ គណនី Twitter ផ្លូវការរបស់ ENHYPEN បានបង្ហោះសារស្វាគមន៍ ក៏ដូចជា​ជូនដំណឹង​រីករាយ​មួយទៅកាន់អ្នកគាំទ្រទាំងអស់ថា៖ «ENHYPEN ទាំងអស់គ្នា! ពួកយើងនឹកអ្នកណាស់ ENGENE!» ដោយភ្ជាប់ជាមួយនឹង​រូបថតជាក្រុម។

មុន​នេះ​ដែរ BELIFT LAB ក៏​បាន​ចេញ​សេចក្ដីជូនដំណឹង​ដែរទាក់ទងនឹង​ការ​ជាសះស្បើយរបស់សមាជិក ENHYPEN ទាំងអស់៖

«សួស្ដី នេះគឺផលិតកម្ម BELIFT LAB! ស្របពេលសមាជិកក្រុម ENHYPEN មាន​ Jungwon, Heesung, Jay, Jake, Sunghoon និង Ni Ki បាន​ជា​សះស្បើយទាំងស្រុង​ពីជំងឺកូវីដ១៩ យើងក៏សូមជម្រាបជូន​ដំណឹង​ទៅ​កាន់អ្នក​ទាំងអស់គ្នា​ថា​ ពួកគេ​បាន​ចេញ​ពី​កន្លែង​សម្រាក​ព្យាបាលហើយ ក៏ដូចជាបញ្ចប់ការធ្វើចត្តាឡីស័កចប់សព្វគ្រប់ដូចគ្នានៅ​ថ្ងៃទី១៦ ខែកញ្ញានេះ។

សមាជិក​ម្នាក់ៗក៏មិនមាន​បញ្ហា​សុខភាពអ្វីដែរ។ Sunoo ក៏បាន​ធ្វើតេស្ត ហើយលទ្ធផលចេញ​មកគឺ អវិជ្ជមាន អំឡុងពេលពិនិត្យសុខភាពម្ដងហើយ ម្ដងទៀតដើម្បីធានាពី​សុវត្ថិភាពពេលធ្វើចត្តាឡីស័ក។ សូមអរគុណចំពោះ​អ្នកគាំទ្រ​ទាំងអស់​ដែល​បាន​បារម្ភពីសុខភាព​របស់​តារា​របស់ពួកយើង។

ចំណែក​អាល់ប៊ុម​ធំ ដំបូង​របស់ ENHYPEN នឹង​ចេញផ្សាយ​នៅ​ខែតុលា​ខាងមុខ។ យើងនឹង​ជូន​ដំណឹងពីកាលវិភាគលម្អិត ជាបន្តបន្ទាប់។ ពួកយើងនឹង​បន្តគិតពីសុខភាព និងសុវត្ថិភាពរបស់តារាៗជា​អាទិភាព ក៏ដូចជា​នឹង​គោរពតាម​ការណែនាំពីការរក្សាគម្លាតឲ្យបាន​ល្អ! សូមអរគុណ​​»

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី