Jungkook ប្រគល់ភាពជាម្ចាស់កម្មសិទ្ធិ Apartment តម្លៃជាង ៣លានដុល្លារ​ឲ្យបងប្រុសបង្កើត

  • 2021-09-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​ព័ត៌មាន​ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា បាន​ឲ្យដឹង​ថា​ Golden Maknae របស់ BTS គឺ Jungkook បា​នប្រគល់អគារស្នាក់នៅ (Apartment) ដែល​ស្ថិតនៅ​ Yongsan City Park នោះ ទៅឲ្យបងប្រុស​បង្កើតរបស់ខ្លួនហើយ។

Jungkook បាន​ទិញ​អគារមួយនេះ​តាំង​ពីឆ្នាំ ២០១៩ម្ល៉េះ បានន័យ​ថា​ខ្ទង់ ១ឆ្នាំ​ក្រោយពី​លើទិញ​អាផាតមិននៅ Seoul Forest Trimage ក្នុងតំបន់ Seongsu កាល​ពីឆ្នាំ ២០១៨។

Yongsan City Park

ជាក់ស្ដែង​បើ​យោងតាម​វិបសាយ Biz Hanbok បាន​បង្ហើបថា​ Jungkook បាន​សម្រេច​ប្រគល់ភាពជា​ម្ចាស់​កម្មសិទ្ធិ​ទៅ​ឲ្យបងប្រុស​ តាំង​ពីខែធ្នូ ឆ្នាំមុនម្ល៉េះ។ ដោយឡែក បើគិតតម្លៃ​លើទីផ្សារវិញ ApartmentUnit នេះ​ អាច​នឹង​មាន​តម្លៃ ៤ពាន់លានវ៉ុន (ខ្ទង់ ៣,៤លានដុល្លារ) ឯណោះ។ ជាមួយគ្នានោះ នៅខាងក្នុងរួមមានបន្ទប់ទទួល​ភ្ញៀវ ផ្ទះបាយ បន្ទប់ញ៉ាំបាយ បន្ទប់គេង ៤ និង​បន្ទប់ទឹក ២៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម