នៅ​ស្រុក​ខ្មែរ​មាន​ប្រជាជន​ប៉ុន្មាន​នាក់ ដែល​មិន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​កូវីដ​-១៩?

  • 2021-09-16 12:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ-១៩ ឱ្យ​ប្រជាជន​ចាប់​ពី​អាយុ ១២ឆ្នាំ​ឡើង​ទៅ​ជិត​គ្រប់​គោល​ដៅ​ហើយ ដោយ​ប្រជាជន​អាយុ ១៨ឆ្នាំ​ឡើង​ទៅ​មាន​អ្នក​ចាក់​សរុប​ក្បែរ ៩៨% ខណៈ​យុវជន​វ័យ​ជំទង់​អាយុ​ចាប់​ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ មាន​ប្រមាណ ៨៧%។

យ៉ាងណាមិញ មិន​មែន​សុទ្ធ​តែ​គ្រប់​គ្នា អាច​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​នោះ​ទេ។ បើ​តាម​ស្ថិតិ ក្រសួង​សុខាភិបាល ប្រជាជន​នៅ​កម្ពុជា​ប្រមាណ ៧ម៉ឺន​នាក់​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នោះ​ទេ។ ចំណោម ៧ម៉ឺន​នាក់​នោះ​ដែរ មាន​ស្ត្រី​ច្រើន​ជាង ៤ម៉ឺន​នាក់។

មូលហេតុ​ដែល​ខាង​គ្រូពេទ្យ​មិន​អនុញ្ញាត​ ក៏​ព្រោះ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន​ដូច​ជា រលាក​ស្រោម​ខួរ ជំងឺ​អេដស៍ ហើយ​ជាពិសេស​គឺ អ្នក​ដែល​ធ្លាប់​មាន​ប្រវត្តិ​ប្រតិកម្ម​នឹង​វ៉ាក់សាំង​ផ្សេងៗ៕

អត្ថបទ៖ ហ៊ីម រស្មី