Gary Neville ​ថា​៤​​ក្លឹប​នេះ​ល្អ​ជាង​គេ​​បំផុត​​នៅ EPL ​នា​ពេល​បច្ចុប្បន្ន​

  • 2021-09-17 02:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ឆ្នើម​របស់ Manchester United លោក Gary Neville ​​​បាន​និយាយ​ថា ​បច្ចុប្បន្ន​​៤​ក្រុមនេះ​ល្អ​ជាង​គេ​បំផុត នៅ English Premier League ​គឺ Manchester United, Manchester City, Liverpool និង Chelsea ។

​អ្នក​វិភាគ​កីឡា​របស់ Sky Sport រូប​នេះ​បាន​និយាយ​ថា «​​បច្ចុប្បន្ន​​មាន​៤​ក្រុម​នេះ​ល្អ​ជាង​គេ​នៅ English Premier League ​គឺ​មានManchester United, Manchester City, Liverpool និង Chelsea »។ ៤​ក្រុម​នេះ​អាច​ទៅ​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​ខ្លាំង​ៗ​ផ្សេង​ទៀត​នៅ​លើ​លោក​បាន​។

បច្ចុប្បន្ន​ក្រុមនៅ អង់គ្លេស​ មាន​២០ កំពុង​លេង​នៅ​លីគ​កំពូល​ខាង​លើ​ ដែល​ក្នុង​នោះ​ក៏​មាន​ក្រុម​ធំ​ៗ​មួយ​ចំនួន​ទៀត​ ដែល​កំពុង​លេង​​ក្របខណ្ឌ​​នៃ​តំបន់​អឺរ៉ុប Europe - UEFA Europa League មាន West Ham United និង​ Leicester City ចំណែក Tottenham Hotspur កំពុង​លេង​នៅ Europe - UEFA Europa Conference League ៕ ​​

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម