Arsenal កំពុងឈឺចាប់ ពេលឃើញគេរវល់លេង UCL គ្រប់គ្នាឯងវិញអត់៥ឆ្នាំហើយ
- 2021-09-17 03:21:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal កំពុងឈឺចាប់ ពេលឃើញគេរវល់លេង UCL គ្រប់គ្នាឯងវិញអត់៥ឆ្នាំហើយ
ចន្លោះមិនឃើញ
អ្នកចាត់របស់កាំភ្លើងធំ Mikel Arteta បាននិយាយថា ខ្លួនពិតជាមានការឈឺចាប់ក្រោយឃើញក្រុមគេកំពុងលេង UEFA Champions League ខណៈក្រុមរបស់ខ្លួនខកខានចូលរួមពាននេះចំនួន៥ឆ្នាំជាប់គ្នាហើយ។
Chelsea និង Manchester United បានលេង UCL កាលពីថ្ងៃអង្គារ៍ ស្របពេលដែល Liverpool និង Manchester City បានលេង UCL កាលពីថ្ងៃពុធ។ ចំណែកឯក្រុមកាំភ្លើងធំកំពុងរៀបចំក្រុមត្រៀមការប្រកួតទល់ Burnley នាចុងសប្ដាហ៍នេះ។
និយាយក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗក្នុងកម្មវិធីសន្និសិទការសែតត្រៀមការប្រកួត English Premier League ទល់ Burnley អ្នកចាត់ការខាងលើបាននិយាយថា «ខ្ញុំមានការឈឺចាប់ណាស់ ២-៣ថ្ងៃមុន ពេលបើកទូរទស្សន៍ទៅឃើញពួកគេ ( Man Utd, Chelsea, Man City និង Liverpool ) កំពុងលេង( UCL)ប៉ុន្តែមិនឃើញ Arsenal »។
អ្នកចាត់សញ្ជាតអេស្ប៉ាញខាងលើបន្ថែមថា លោកពិតជាមានការឈឺចាប់ ហើយ១០០%លោកមិនចង់ឃើញ Arsenal គ្មានវត្តមានក្នុងកម្មវិធីប្រកួតដ៏ធំប្រចាំតំបន់អឺរ៉ុប UEFA Champions League នោះទេ។ កាំភ្លើងធំបានស្គាល់ជាតិឈ្នះការប្រកួតដំបូងនៅ EPL ដោយយកឈ្នះទៅលើ Norwich ១-០ កាលពីសប្ដាហ៍មុន។ ដោយឡែកចុងសប្ដាហ៍នេះពួកគេមានកម្លាំងគ្រប់គ្រាន់ ដើម្បីប្រកួតទល់ Burnley ដោយសារតែមិនមានការប្រកួត UEFA Champions League ៕