ទើសភ្នែកពេក! ដួង សុខគា ព្រលយមួយឃ្លាទៅ​ក្រុម​អ្នកដឹកនាំក្មេងៗសម្ដែង​វីដេអូ​កំប្លែង

  • 2021-09-17 07:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិចគណីហ្វេសប៊ុកផ្លូវការរបស់ពិធីករល្បីឈ្មោះពូកែវោហាស័ព្ លោក ដួង សុខគា ស្រាប់តែចេញមុខដាក់ប៉ុន្មានឃ្ លាក្រោយសង្កេតឃើញក្មេងៗជំនាន់ក្រោយដឹងនាំរឿងប្រើពាក្យមិនសមរម្យច្រើន

ដោយមើលឃើញពីភាពអសីលធម៌ប្រើប្រាស់ពាក្យពេចន៍មិនគប្បីកើតមានច្រើនហូរហែនៅក្នុងសង្គមសព្វថ្ងៃតាមរយៈវីដេអូសម្ដែងរឿង ឬលេងកំប្លែងដែលដឹកនាំក្មេងៗរលកក្រោយ មិនបង្អង់យូលោក សុខគា ពិធីករដែល មានចំណេះដឹងខ្ពង់ខ្ពស់ផ្នែកអក្សរសាស្ត្រខ្មែរ បាន​ចេញមុខដាក់ប៉ុន្មានឃ្លា សុំ​ចិត្តដល់អ្នកដឹកនាំ​ទាំងនោះពុំគួរ ប្រើប្រាស់ពាក្យមិនល្អ ឬកាយវិការឆ្គាំឆ្គងនៅ​ក្នុង​ការ​សម្ដែង។

លោក​ថា កាយវិការ ពាក្យ​សម្ដី​ទាំងនោះបានជះឥទ្ធិពលខ្លាំងដល់ អ្នកទស្សនាជាពិសេសក្មេងតូចៗដែលជាទំពាំងស្នងឬស្សី។

លោក ដួង សុខគា បានលើកយ៉ាងដូច្នេះថា៖” ខ្ញុំសូមអង្វរអ្នកដឹកនាំក្មេងៗ លេងកំប្លែង សូមមេត្តា កុំនាំគ្នាឱ្យប្រើពាក្យអសីលធម៌ កាយវិការមិនសមរម្យ ឱ្យសោះ! គេជាទំពាំង! រឿងសើចសប្បាយ មិនចាំបាច់ឈ្លើយទេ កាចក៏មិនចាំអសីលធម៌ដែរ! សូមមេត្តា អធ្យាស្រ័យ!”។

ពិធីករប្រចាំ CTN រូបនេះបានបន្តថាក្មេងៗជំនាន់ក្រោយជាទីស្រលាញ់គ្រប់រូប ថ្វីត្បិតថារលកក្រោយ ច្រានរលកមុន ឬទំពាំងស្នងឬស្សីចាស់ក៏ពិតមែន តែសូមជឿលោកចុះថា គេមិនចោលមនុស្សចាស់ទេ(ចោលចាស់បាត់ដាន)។

យ៉ាងណាមិញបន្ទាប់ពីបញ្ចេញសាប៉ុន្មានឃ្លានេះហើយ មហាជនបង្ហាញការពេញចិត្ត និងគាំទ្រ ទៅលើពាក្យសម្ដីរបស់លោក សុខគា ដែលមិនចង់ឃើញក្មេងៗជំនាន់ក្រោយទទួលឥទ្ធិពលភាសាមិនល្អ កាយវិការមិនសមរម្យពីអ្នកដឹកនាំក្មេងៗដែលប្រើប្រាប់ពាក្យអសីលធម៌ប្រាសចាកពីសេចក្ដីថ្លៃថ្នូរ៕

អត្ថបទ៖ Pav SreyPich

អត្ថបទថ្មី