ពេជ្រ សូលីកា បញ្ចេញតម្រុយកាន់តែច្បាស់ ក្រោយបង្ហាញរូបភាពត្រជាក់ភ្នែកលើទឹកដីអង្គរ

  • 2021-09-17 08:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនផ្ទុះការសង្ស័យលើតារាចម្រៀងប្រចាំផលិតកម្មហង្ស មាស ពេជ្រ សូលីកា ដែលនាងបង្ហាញតម្រុយកាន់តែច្បាស់ហូរហែក្រោយបង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមី ទំនងជាកំពុងថត Pre-wedding ប្រៀបដូចគូស្នេហ៍ថ្មីថ្មោងត្រៀមរៀបការឆាប់ៗ។

មួយរយៈចុងក្រោយនេះសង្កេតឃើញថាតារាចម្រៀងសម្លេងផ្អែមស្រទន់ ពេជ្រ សូលីកា ជាមួយនិងស្វាមីរួមគ្នាបង្ហាញរូបភាពស្អិតរមួតជាច្រើនសន្លឹកលើបណ្ដាញសង្គម ដែលពួកគេបានថតរូបនៅកន្លែង ស្អាតៗជាច្រើនក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីទម្លាយរូបថតទាំងនេះរួចមកអ្នកគាំទ្រកើតការសង្ស័យថា សូលីកា ថត Pre-wedding ត្រៀមខ្លួនរៀបអាពាហ៍ពិពាហ៍ក្លាយជាកូនក្រមុំផ្លូវការ បើទោះជាពួកគេមានចំណងដៃកូនប្រុសគួរឱ្យស្រលាញ់ម្នាក់រួចហើយក្ដី។

ក្រោយបង្ករការសង្ស័យនេះរួចមកស្រាប់តែនៅប៉ុន្មានម៉ោងមុននេះ នាងនិងស្វាមីទើបតែបង្ហោះរូបភាព ត្រជាក់ភ្នែក លើទឹកដីអង្គររៀបចំខ្លួននាជំនាន់ ៦០ ដែលផ្ដល់តម្រុយកាន់តែខ្លាំងឡើងពី Pre- wedding ត្រៀមចូលរោងជ័យ។

យ៉ាងណាមិញជុំវិញរឿងនេះសមីខ្លួនមិនទាន់បញ្ចាក់នៅឡើយទេថារូបថតទាំងនេះ គ្រាន់តែថតដើម្បីទុកជាអនុសាវរីយ៍ ឬយ៉ាងណានោះ ហើយក្រុមការងារក៏កំពុងទាក់ទង់ទៅកាន់នាងសុំការបកស្រាយ ពីដំណើរគម្រោងរៀបការ នឹងពាក់ព័ន្ធរូបភាពទាំងនេះផងដែរ៕

មើលរូបខាងក្រោម៖

អត្ថបទ៖ Pav SreyPich