អាណិតណាស់ ត្រីដូហ្វីន ១៤០០ក្បាល ត្រូវបានសម្លាប់ នៅក្នុងប្រពៃណីប្រចាំឆ្នាំ នៅកោះ Faroe
- 2021-09-17 10:08:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតណាស់ ត្រីដូហ្វីន ១៤០០ក្បាល ត្រូវបានសម្លាប់ នៅក្នុងប្រពៃណីប្រចាំឆ្នាំ នៅកោះ Faroe
ចន្លោះមិនឃើញ
ត្រីដូហ្វីន យ៉ាងហោចណាស់ ១៤០០ក្បាល ត្រូវបានគេសម្លាប់នៅក្នុង "ប្រពៃណីប្រម៉ាញ់ត្រីដូហ្វីន ប្រចាំឆ្នាំ" នៅលើកោះ Foroe របស់ប្រទេសដាណាម៉ាក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC។
ឆ្នាំ២០២១នេះ គឺជាការសម្លាប់ត្រីដូហ្វីន ក្នុងរយៈពេល១ថ្ងៃ ដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក នៅលើកោះ Faroe ។ ត្រីដូហ្វីនដែលគេចាប់បានទាំងនោះ ត្រូវបានសម្លាប់ដោយប្រើកាំបិត។
ឈាមរបស់ត្រីដូហ្វីន បានហូរដាបចូលពេញសមុទ្រ បណ្តាលឱ្យទឹកប្រែជាពណ៌ក្រហមឆ្អិនឆ្អៅ ខណៈមនុស្សរាប់រយនាក់ឈរមើលពីលើឆ្នេរ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ប្រម៉ាញ់ត្រីដូហ្វីនប្រចាំឆ្នាំ ត្រូវបានគេអះអាងថា ត្រូវបានអនុញ្ញាតយល់ព្រមដោយ អាជ្ញាធរមូលដ្ឋាន និងមិនមានការល្មើសនឹងច្បាប់នោះទេ៕