ផលិតកម្មដាវីត្រា បោះទុនរាប់លានដុល្លារ នាំយកឧបករណ៍ស្ទូឌីយោលំដាប់ពិភពលោកមកកាន់កម្ពុជា

  • 2021-09-17 09:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

(ភ្នំពេញ)៖ ផលិតកម្មដាវីត្រាមេឌា ដែលជាផលិតកម្មក្នុងស្រុកផលិតតែបទចម្រៀងមិនចម្លងគេ (Original Songs) ដំបូងគេបង្អស់ ហ៊ានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ស្ទូឌីយោដ៏ទំនើប លើផ្ទៃដីដ៏ធំមួយស្របតាមនាសម័យកាលឌីជីថលទំនើប​។

ផលិតកម្មមួយនេះ គឺជាផលិតកម្មក្នុងស្រុកដំបូងគេបង្អស់ ដែលបានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ស្ទូឌីយោ និងបំពាក់នូវឧបករណ៍ទំនើបៗ (System Recording Studio) និងយីហោល្បីៗដូចជា AVID S3, AVID PROTOOLS DOCK, Avid Pro Tools, Genelec, Slate Digital, Neumann U67, Dangerous Music Complete Mixing & Mastering System, Customize Mac Pro, Pro Display XDR និង ម៉ាកល្បីៗជាច្រើនទៀតដើម្បីដាក់បំពាក់ក្នុងស្ទីឌីយោរបស់ខ្លួនដែលមានឈ្មោះ ថា «ស្ទូឌីយោកោះស្លាកែត»។

ក្រៅតែអំពីការវិនិយោគ ទៅលើការទិញសម្ភារស្ទូឌីយោ ដែលមានតម្លៃជាកន្លះលានដុល្លារ ឬស្មើនឹងតម្លៃរថយន្ត Lexus 570 Kuru ដល់ទៅពីរគ្រឿង ផលិតកម្មដាវីត្រាមេឌា ក៏បានវិនិយោគទឹកប្រាក់រាប់លានដុល្លារ ទៅលើការសាងសង់ស្ទូឌីយោខ្នាតអន្តរជាតិ ដែលសាងសង់ទៅតាមក្បួនខ្នាត និងបច្ចេកទេសស្តង់ដារអន្តជាតិ នៃស្ទូឌីយូពិភពលោកលើផ្ទៃដី១០ហិកតាផងដែរ។

លើសពីនោះទៅទៀត ផលិតកម្មដាវីត្រា ក៏មានទាំងស្ទូឌីយូថតសំឡេង និងស្ទូឌីយូថតវីដេអូខាងក្នុង និងខាងក្រៅ។

ជាមួយនឹងការបោះទុនវិនិយោគតម្លៃរាប់លានដុល្លារនេះ ផលិតកម្មដាវីត្រាមេឌា ក៏មានក្រុមការងារសុទ្ធតែមានបទពិសោធខ្ពស់ក្នុងធ្វើស្ទូឌីយូ ផលិតចម្រៀង និងវីដេអូ និងការប្រើប្រាស់សម្ភារទាំងអស់នេះ ផងដែរ៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម