pandamart មុខងារថ្មីលើ foodpanda ផ្តល់ជម្រើសសម្បូរបែប និងភាពងាយស្រួល​ដល់អ្នកប្រើប្រាស់ទាំងអស់

  • 2021-09-20 01:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់​ពី​ពេល​នេះ​ត​ទៅ​ អ្នក​បើ​ប្រាស់​ App របស់ foodpanda នឹង​ទទួល​បាន​បទពិសោធ​ថ្មី និង​កាន់​តែ​មានភាព​ងាយស្រួលក្នុងការ​ទិញ​ទំនិញប្រើប្រាស់ប្រចាំថ្ងៃដោយក្រុមហ៊ុន​ដឹក​ជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជាមួយ​នេះ បានដាក់​ឲ្យ​ដំណើរ​ការលើ​​មុខ​ងារ​ថ្មីគឺ​​ pandamart ដែល​ប្រមូល​ផ្តុំ​នូវ​មុខទំនិញ និ​ងសម្ភារ​ប្រើប្រាស់​ដ៏សម្បូរ​បែប​។

​មុខងារ​ថ្មី​នេះ លោក​អ្នក​​ទិញ​ទំនិញ​ជាច្រើន​មុខ ដល់ទៅ​ជាង​៣០០០មុខ ក្នុងនោះមានទាំងអាហារកញ្ចប់ ភេសជ្ជៈគ្រប់ប្រភេទ គ្រឿងទេសស្រស់ៗ ព្រមទាំងទំទិញសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃជាច្រើនទៀតដែលផ្តល់ជម្រើសច្រើនដល់អ្នកប្រើប្រាស់។

ក្រៅ​ពីផ្តល់​ជម្រើស​លើ​មុខ​ទំនិញ​ដ៏សម្បូរ​បែប​ អ្វី​ដែលកាន់​តែ​ពិសេស និង​កាន់​តែ​មាន​​អត្ថ​ប្រយោជន៍ទៅ​ទៀតនៅលើ pandamart ​នោះ​គឺ​ ​លោក​អ្នក​មិន​ចាំ​បាច់​រង់​ចាំ​យូរ​ឡើយ ដោយ​បន្ទាប់​ពីការ​បញ្ជា​ទិញ​របស់​ដែលលោកអ្នកត្រូវការត្រឹម​រយៈពេល​៣០នាទី​ ទំនិញ​នោះ នឹង​ទៅដល់​ដៃ​របស់​លោក​អ្នក​។

អ្នក​តំណាង​របស់ក្រុមហ៊ុន foodpanda បាន​ឲ្យដឹងថា៖ «នៅ foodpanda យើង​តែង​តែ​គិត​គូ​ដល់​តម្រូវ​ការ​របស់​​អតិ​ថិជន ហើយ​ការ​ផ្តល់​ភាព​ងាយ​ស្រួល និង​សន្សំ​សំ​ចៃ​ពេលវេលា​​សម្រាប់​​អតិថិ​ជន​តែង​តែ​ជា​ចំណុច​អាទិភាព​ជានិច្ច​។ មុខងារ​ថ្មី pandamart នឹង​ផ្តល់​បទពិសោធ​នៃ​ភាព​ងាយស្រួល​ថ្មីមិនធ្លាប់​មាន​ពី​មុន​មក​ ដល់​អ្នក​ប្រើប្រាស់​ ហើយនិ​ង​ផ្តល់​ទំនិញ​ដ៏សម្បូរ​បែបដើម្បី​បញ្ជា​ទិញ ក៏ដូច​ជា​ចូលរួម​រក្សា​គម្លាត​សង្គមក្នុងវិបត្តិ​កូវីដ ១៩។ ឥឡូវនេះសម្រាប់ pandamart យើងបម្រើជូននៅរាជធានីភ្នំពេញ ហើយនឹងមាននៅបណ្តាខេត្តក្រុងផ្សេងៗទៀតដែលយើងមានវត្តមានក្នុងពេលឆាប់ៗនេះ​»​។

ដើម្បី​ចូល​ទិញ​ទំនិញ​ លោក​អ្នក​គ្រាន់​តែ​ចូល​ក្នុង App (បើ​មិនទាន់មាន អាច​ចូល​ទាញយក​ពី App Store ឬ​ Play Store បាន) របស់​ foodpanda ដែលដំឡើង​រួច​ជាស្រេច បន្ទាប់​មក ចូល​ទៅកាន់ផ្នែក​ គ្រឿងទេស និងច្រើនទៀត (Grocery and More) ហើយ​បន្ទាប់​មក ចូល​ទិញ​ទំនិញ​ពី pandamart (shop from pandamart) ជាការ​ស្រេច​។

លោក​អ្នក​អាច​ទិញ​ទំនិញ​ជាច្រើន​រួមមាន​គ្រឿង​ផ្សំ​ ផលិត​ផល​ទឹក​ដោះគោ ទឹក​ជ្រលក់ អាហារ និង​ភេសជ្ជៈ និងគ្រឿង​ទេសស្រស់ៗ គ្រឿង​សម្អាង និង​ទំនិញ​ជា​ច្រើន​ប្រភេទ​ទៀតតាមតម្រូការ​។

ដើម្បី​អប​អរ​​ការ​ដាក់​ដំណើរការ​មុខ​ងារ​ថ្មីនេះ ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ អតិថិ​ជន​ទាំង​អស់ ដែល​​បញ្ជា​ទិញ​ទំនិញ​ពី pandamart នឹង​ទទួល​បាន​ឱកាស​ចូលរួម​ក្នុងការ​ចាប់​ឆ្នោតផ្សង​សំណាងដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ ដូច​ជា ម៉ាស៊ីនហ្គេម Playstation 5, iPad pro បាស់ JBL និង​រង្វាន់​ផ្សេងៗជាច្រើន​ទៀត​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ប្រើប្រាស់​ថ្មី ក៏អាច​រីក​រាយ​នឹង​ប្រម៉ូសិន​ តាម​រយៈ​ការ​ប្រើ​កូដ «MART» ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ២ ដុល្លារ នៅពេល​ចំណាយ​ចាប់​ពី​ ៧ ដុល្លារ​ឡើង​ទៅ​។

កាន់​តែ​សុវត្ថិភាព​ទៅ​ទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល ( Visa Card Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ​ ស្រប​ពេល​ដែលបុគ្គ​លិក​ដឹក​ជញ្ជូន​​​របស់​ក្រុមហ៊ុន តែង​តែ​អនុវត្ត វិធាន​ការ​អនា​ម័យ​ជានិច្ច ដូច​ជា​ពាក់​ម៉ាស់ ប្រើ​ទឹក​អាល់កុល​លាង​ដៃ ជូត​សម្អាត និង​បាញ់​ថ្នាំ​សម្អាត​ធុង ​ដឹក​ឥវ៉ាន់​ជា​ប្រចាំ។

ចុច​ដោន​ឡូត​អេប foodpanda ដើម្បី​បញ្ជារទិញ ​អាហារ និង​របស់​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។​

បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍​សាត់ កំពង់ស្ពឺ ​កំពង់​ឆ្នាំង និង​ស្វាយរៀង។​

តាមចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីដឹង​កាន់តែ​ច្បាស់ពីមុខងារ​ថ្មី​របស់ foodpanda៖

អត្ថបទ៖ In Sopheng